Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះឃ្លាំងរថយន្តទំនើបនៅថៃ ខាតបង់ទឹកប្រាក់ជិត ៦លានដុល្លារអាមេរិក

បានផុស

នៅ

អគ្គិភ័យយ៉ាងសន្ធោសន្ធៅ បានឆាបឆេះឃ្លាំងរថយន្តទំនើបមួយកន្លែងក្នុងខេត្ត Nonthaburi ដោយបង្កការខាតបង់ក្នុងទំហំទឹកប្រាក់ជិត ៦លានដុល្លារអាមេរិក។

ឃ្លាំងដែលឆេះ (រូបថត៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post, អគ្គិភ័យកើតឡើងនៅម៉ោង៧:៣០នាទីព្រឹកថ្ងៃសុក្រទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ ក្នុងស្រុក Pak Kret ដោយឆាបឆេះរថយន្តស៊េរីទំនើបអស់៥គ្រឿងនិងរថយន្តអគ្គិសនីម៉ាក Tesla ចំនួន៤៥គ្រឿងទាំងស្រុង។

រថយន្តទំនើបដែលឆេះ (រូបថត៖ Bangkok Post)

ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ឬរបួសទេ។

សម្រាប់មូលហេតុ ត្រូវបានគេជឿថា បណ្តាលមកពីទុស្សេខ្សែភ្លើង ប៉ុន្តែប៉ូលិសកំពុងបើកការស៊ើបអង្កេត ដើម្បីរកការពិតក្នុងករណីនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម