Connect with us

ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ស្វែងរកកិច្ចសហការជាមួយក្រសួងការងារលើវិស័យសន្តិសុខសង្គម

បានផុស

នៅ

តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) កំពុងស្វែងយល់ពីឱកាសនៅកម្ពុជា និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិស័យការងារ និងសន្តិសុខសង្គម ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសន្តិសុខសង្គមរបស់ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបជាមួយលោក Thomas Finken តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងសហការីរបស់លោក នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីកិច្ចសហការដែលមានសក្តានុពលក្នុងវិស័យអាទិភាព។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោក ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Thomas Finken និងបានបញ្ជាក់ជូននូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការចង់បានកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គម។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងនូវកាលានុវត្តភាពនៃកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក Thomas Finken បានថ្លែងអំណរគុណចំពោះ រដ្ឋមន្រ្តី ដែលបានផ្តល់ព័ត៌មានយ៉ាងលម្អិតពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គមរបស់កម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង។ ទន្ទឹមនេះ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីបេសកកម្មអាទិភាពថ្មីៗ និងលទ្ធភាពក្នុងការសហការលើគម្រោងថ្មីៗផ្សេងទៀតលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សំដៅចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជនកម្ពុជាទាំងអស់ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម