Connect with us

កីឡា

អ្នក​គាំទ្រ​ជាង ១៦០០០​នាក់ ​ជា​​កំណត់​ត្រា​លំដាប់​ទី២​ ​​ក្នុង​ការ​ប្រកួត​អន្តរជាតិ​នៅ​មរតក​តេជោ

បានផុស

នៅ

អ្នក​ទស្សនា​ចំនួន ១៦ ៧៨២​នាក់ បាន​ចូល​ទស្សនា​ផ្ទាល់​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ សម្រាប់​ការ​ប្រកួត​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង Johor Darul Tazim ដែល​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B ពាន​រង្វាន់ ASEAN Club Championship យប់​​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួន​នេះ​ជា​កំណត់​ត្រា​ច្រើន​បំផុត​លំដាប់​ទី២​សម្រាប់​ការ​ប្រកួត​របស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ បន្ទាប់​ពី​កំណត់​ត្រា​ច្រើន​បំផុត​​ទី​១ គឺ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​ក្រុម Arkdag ដែល​មាន​ទស្សនា​ផ្ទាល់​រហូត​ដល់ ៥១ ៦១០​នាក់ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ ២០២៥។

អ្នក​គាំទ្រ​ច្រើន​បំផុត​លំដាប់​ទី៣ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុម​របស់​មីយ៉ាន់ម៉ា Shan United ដោយ​លទ្ធផល ៣-០ ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ចំនួន ១៥ ៧៧៨ នាក់ វគ្គ​៨​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League 2024-25។

ខាង​ក្រោម​ជា​ស្ថិតិ​អ្នក​គាំទ្រ​សម្រាប់​ការ​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​​មរតក​តេជោ

AFC Challenge League 2024-25

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៦-២ Shan United មាន​អ្នក​ទស្សនា​ផ្ទាល់ ១៥ ៧៧៨ នាក់ វគ្គ​៨​ក្រុមចុង​ក្រោយ​ ជើង​ទី១
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ Madura United មាន​អ្នក​ទស្សនា​ផ្ទាល់ ១០ ៧៦៥​ នាក់ វគ្គ​​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី១
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ១-២ Arkdag មាន​អ្នក​ទស្សនា​ផ្ទាល់ ៥១ ៦១០​ នាក់ វគ្គ​ផ្តាច់​ព្រ័ត្រ

AFC Challenge League 2025-26

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ SP Falcons មាន​អ្នក​ទស្សនា​ផ្ទាល់ ១០ ៣៦៩​ នាក់ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ៣-០ Ezra FC  មាន​អ្នក​ទស្សនា​ផ្ទាល់ ៥ ៦០៦​ នាក់ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល
  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-២ Manila Digger មាន​អ្នក​ទស្សនា​ផ្ទាល់ ៥ ៣១០ ​នាក់ វគ្គសន្សំពិន្ទុ​​ក្នុង​ពូល

ASEAN Club Championship 2025-26

  • ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-២ Johor Darul Tazim មាន​អ្នក​ទស្សនា​ផ្ទាល់ ១៦ ៧៨២ ​នាក់ វគ្គ​​សន្សំពិន្ទុ​ក្នុង​ពូល

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម