កីឡា
ក្រសួងការងារ និងស្ថានទូតខ្មែរនៅកូរ៉េខាងត្បូងរៀបចំការប្រកួតបាល់ទាត់ស្វែងរក ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ជា
ក្រសួងការពារ និងស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងបានសហការគ្នាដើម្បីរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៥ល្ងាច នៅកីឡដ្ឋាន ជីនឆុន ស្ព័តថោន ប្រទេសកូរ៉េខាងត្បូង។

ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ដែលសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េនេះមានចំនួន ៨ក្រុមចូលរួមប្រកួតគឺ ក្រុមស្ថានឯកអគ្គរាជទូតកម្ពុជា ហនុមាន អ៊ឹមសង សុចិបុលិ យុវជនកម្ពុជា ខ្មែរក្រោម ស្មារតីកីឡា ហនុមានខាសាន់ និងយុវជន ឥន្រ្ទីស៊ីហឹង។
នេះមិនមែនជាលើកដំបូងទេដែលក្រសួងការងារបានរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព និងសប្បុរសធម៌។ កន្លងមក ក្រសួងការងារតែងតែរៀបចំការប្រកួតនានានៅសាធារណរដ្ឋកូរ៉េ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងពលរដ្ឋកម្ពុជាដែលស្ថិតនៅទីនោះ ក្នុងគោលបំណងពង្រឹងនូវកម្លាំងមិត្តភាព សាមគ្គីភាពរវាងខ្មែរនឹងខ្មែរដែលនៅក្រៅប្រទេស និងជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងដិតដល់ពីសំណាក់ក្រសួងផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


