ព័ត៌មានអន្ដរជាតិ
ត្រាំ កំណត់ថ្ងៃឲ្យលោក ហ្សេលេនស្គី ឆ្លើយតបផែនការសន្តិភាព
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារទី៩ធ្នូ ដោយដកស្រង់សម្តីមន្ត្រីម្នាក់ថា អ្នកចរចាអាមេរិក បានទុកពេលឲ្យមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅនឹងសំណើសន្តិភាពដែលតម្រូវឲ្យមានសម្បទានទឹកដីដល់រុស្ស៊ី ជាថ្នូរនឹងការធានាសន្តិសុខដែលមិនបានបញ្ជាក់។

ប្រភពពីមន្ត្រីដដែលនោះបានប្រាប់ FT ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សង្ឃឹមថានឹងឈានដល់កិច្ចព្រមព្រៀងមួយនៅថ្ងៃបុណ្យណូអែល។ ចំណែកឯលោក ហ្សេលេនស្គី បានប្រាប់អ្នកតំណាងអាមេរិកវិញថា លោកត្រូវការពេលវេលាដើម្បីពិគ្រោះយោបល់ជាមួយអ្នកគាំទ្រអឺរ៉ុបរបស់ទីក្រុងកៀវជាមុនសិន។
ប្រធានាធិបតីអាមេរិកបានដាក់ស្នើផែនការសន្តិភាពមួយកាលពីខែវិច្ឆិកា ដោយបានអំពាវនាវឲ្យអ៊ុយក្រែនដកកងទ័ពចេញពីផ្នែកមួយនៃ Donbass របស់រុស្ស៊ី ដែលពួកគេកំពុងគ្រប់គ្រងបច្ចុប្បន្ន ហើយក៏ជាលក្ខខណ្ឌសំខាន់មួយរបស់ទីក្រុងមូស្គូសម្រាប់បទឈប់បាញ់យ៉ាងទូលំទូលាយ។
លោក ហ្សេលេនស្គី បានទទួលស្គាល់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទថា អាមេរិកកំពុងជំរុញលោកឆ្ពោះទៅរក «ការសម្របសម្រួល» ប៉ុន្តែបានបន្ថែមថា មិនមានកិច្ចព្រមព្រៀងលើទឹកដីណាមួយត្រូវបានឈានដល់នោះទេ។ លោកបានបញ្ជាក់ជាថ្មីថា អ៊ុយក្រែនមិនមានឆន្ទៈក្នុងការបោះបង់ចោលដីណាមួយ ដោយគ្មានការប្រយុទ្ធនោះទេ។
ការប្រឈមមុខដាក់គ្នានេះធ្វើឲ្យសហរដ្ឋអាមេរិក និងអ៊ុយក្រែនស្ថិតនៅលើផ្លូវបំបែកដ៏រសើបមួយ៖ ទីក្រុងវ៉ាស៊ីនតោនកំពុងជំរុញឲ្យមានសម្បទាន ដែលខ្លួននិយាយថាអាចបញ្ចប់សង្គ្រាមឆាប់ៗ ខណៈពេលដែលទីក្រុងកៀវបញ្ចាក់ជំហរវិញថា គ្មានសន្តិភាពណាមួយដែលអាចធ្វើទៅបានដោយគ្មានបូរណភាពទឹកដីពេញលេញទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក ហ្សេលេនស្គី៖ ការចរចាសន្តិភាពជាមួយអាមេរិក មិនមែនជារឿងងាយស្រួលទេ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


