កីឡា
សហព័ន្ធគុនខ្មែរ ទទួលស្គាល់ថាចៅក្រម-អាជ្ញាកណ្ដាល ត្រូវតែពង្រឹងសមត្ថភាពជាបន្តបន្ទាប់តទៅទៀត
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរថា ទទួលស្គាល់ចៅក្រុម-អាជ្ញាកណ្ដាល នាពេលបច្ចុប្បន្ននេះត្រូវតែបន្តពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីដឹកនាំការប្រកួតឲ្យកាន់តែល្អ និងកាត់បន្ថយការខ្វះចន្លោះនានាតទៅមុខទៀត។

លោក ខូវ ឆាយ
លោក ខូវ ឆាយ បានឲ្យដឹងថា តាមរយៈបញ្ហាក្នុងការប្រកួតកន្លងមកនេះគឺលោកទទួលស្គាល់ថាចៅក្រម-អាជ្ញាកណ្ដាលបច្ចុប្បន្ននេះត្រូវតែពង្រឹងសមត្ថភាពលើការបំពេញកិច្ចការងារបន្ថែមទៀត។ ដោយសារឥលូវនេះគុនខ្មែរបានបោះជំហានទៅលើឆាកអន្តរជាតិកាន់តែទូលំទូលាយ ដូច្នេះប្រសិនភាពការងារត្រូវតែអនុវត្តន៍ឲ្យកាន់តែប្រសើរ។ មួយវិញទៀតមន្ត្រីមួយចំនួនជាអតីតគ្រូបង្វឹក និងកីឡាករចាស់ៗហេតុនេះត្រូវតែជំរុញលើការពង្រឹងសមត្ថភាពពិសេសការដឹកនាំការប្រកួតតែម្ដង។

រូបភាពតំណាង (ផេកសហព័ន្ធ)
ប្រធានសហព័ន្ធខាងលើបន្តទៀតថា សហព័ន្ធក៏មិនចង់ឃើញការប្រកួតមួយដូចដែរ អេ អាំម៉ារីនភូថង ប្រកួតកន្លងទៅនេះទេ។ កីឡាករមួយថយពេក និងការប្រកួតដែលមិនសូវវាយបែបនេះជាដើមអាជ្ញាកណ្ដាលត្រូវតែណែនាំ ឬព្រមានដើម្បីធ្វើឲ្យការប្រកួតនោះធ្វើឲ្យអស់ពីសមត្ថភាព និងជក់ចិត្តសម្រាប់អ្នកគាំទ្រដូចគ្នា។

រូបភាពផេកសហព័ន្ធ
បញ្ជាក់ដែរថា កីឡាប្រដាល់គុនខ្មែរជារឿយៗឧហ្សាហ៍ជួបបញ្ហាលើការកាត់សេចក្ដីនៃការប្រកួតបន្ថែមពីនេះសហព័ន្ធក៏តែងតែបើកកិច្ចប្រជុំដោះស្រាយបញ្ហា ឬពិនិត្យលើការដាក់ពិន្ទុជាថ្មីផងដែរ។ ការលើកឡើងរបស់លោក ខូវ ឆាយ នេះបន្ទាប់ពីសហព័ន្ធប្រដាល់គុនខ្មែរបានដោះស្រាយបញ្ហារិះគន់ចំពោះការប្រកួតរបស់ អេ អាំម៉ារីនភូថង ជាមួយកីឡាករ Mo Abdurahman កន្លងទៅនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


