ព័ត៌មានជាតិ
នគរបាល ខេត្តបាត់ដំបង ឲ្យពលរដ្ឋប្ដឹងរកភាពត្រឹមត្រូវ លើករណីអនុវត្តច្បាប់
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានជំរុញដល់សាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ឲ្យប្តឹងតវ៉ារកភាពត្រឹមត្រូវ ចូលមកថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត ជុំវិញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ការជំរុញនេះ បានកើតឡើងបន្ទាប់ពីមានម្ចាស់គណនីហ្វេសប៊ុកមួយបង្ហោះរូបភាពជាឃ្លីបវីដេអូ និងភ្ជាប់ការលើកឡើងចំពោះវិធានការផាកពិន័យ ដោយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដល់រូបគាត់ក្នុងពេលបញ្ជាយាន ហើយមានអ្នករួមដំណើរជាមួយដែល មិនបានគោរពច្បាប់ចរាចរណ៍ ត្រឹមត្រូវ ។

ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោក ឧត្ដមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាល ខេត្តបាត់ដំបង បានចាត់តាំងឱ្យធ្វើការពិនិត្យ និងស្រាវជ្រាវជាបន្ទាន់លើករណីនេះ។
ក្រុមការងារប្រតិកម្មរហ័ស បានលើកឡើងទៀតថា ករណីដែលលោក លោកស្រី មិនសុខចិត្ត ឬមិនបានយល់ព្រមចំពោះការអនុវត្តវិធានការផាកពិន័យ ដោយមន្រ្តីនគរបាលចរាចរណ៍ លើចំណុចណាមួយនោះលោក លោកស្រី មានសិទ្ធិប្តឹងតវ៉ារកភាពត្រឹមត្រូវ ចូលមកថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ដើម្បីពិនិត្យ និងធ្វើការសម្រេចដោះស្រាយជូន ចំពោះសំណូមពរ ឬសេចក្តីតវ៉ានោះ ស្រប តាមខ្លឹមសារ មាត្រាទី១៥ថ្មី នៃអនុក្រិត្យ លេខ៣៩ អន ក្រ បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ ស្តីពី ការកែ សម្រួលអនុក្រិត្យលេខ៤៤អនក្រ បក ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍ ផ្លូវគោក៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


