Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ នឹងរៀបចំការបោះឆ្នោត នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំក្រោយ

បានផុស

នៅ

តាមការផ្សាយរបស់ Thai PBS, ប្រទេសថៃនឹងរៀបចំការបោះឆ្នោតនៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦។

កាលបរិច្ឆេទនេះ ត្រូវបានប្រកាសបន្ទាប់ពី ស្តេច Maha Vajiralongkorn ចេញព្រះរាជក្រឹត្យ អនុម័តការរំលាយសភា កាលពីថ្ងៃសុក្រទី១២ខែធ្នូ។

(រូបថត៖ Reuters)

លោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ហើយនោះគឺ​ជា​ការ​រំលា​យ​សភា​លើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ​១៩៣២​មក។

មុននេះដែរ លោក Narong Klanwarin ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតថៃ បាន​ឲ្យ​ដឹង​​ថា ស្ថាប័នខ្លួន​បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការរៀបចំការបោះឆ្នោតជាតិ​ឲ្យ​បានឆាប់តាមដែលអាចធ្វើទៅបាន ហើយបដិសេធនូវក្តីព្រួយបារម្ភដែលថា គណៈកម្មការអាចមានភាពលម្អៀង​ទៅរកបក្សនយោបាយណាមួយ។

សូមជម្រាបជាថ្មី បើយោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ ការរំលាយសភាកន្លងមករបស់ប្រទេសថៃចំនួន៧​លើក​ គឺបណ្តាលមកពីការបាត់បង់សំឡេងភាគច្រើន ឬប្រឈមមុខនឹងភាពប្រេះឆាផ្ទៃក្នុង ដូចជា​នៅឆ្នាំ១៩៣៨, ១៩៧៦ និង ២០១១។

ការរំលាយចំនួន៣​លើក បានកើតចេញពីការប៉ះទង្គិចគ្នាជុំវិញច្បាប់ចម្រូងចម្រាស ដូចជាជម្លោះឆ្នាំ១៩៤៥ ជុំវិញច្បាប់ឧក្រិដ្ឋជនសង្គ្រាម និងវិវាទជុំវិញច្បាប់លើកលែងទោសនៅឆ្នាំ២០១៣ ហើយការរំលាយ៣លើកផ្សេងទៀតបានកើតឡើងក្នុងអំឡុងវិបត្តិនយោបាយ ឬសេដ្ឋកិច្ចធំៗ ដោយជា​ការ​កត់សម្គាល់នៅឆ្នាំ១៩៩២ ក្នុងអំឡុងពេលភាពចលាចល «Black May» និងឆ្នាំ២០០៦ នៅចំពេលមានការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម