ព័ត៌មានអន្ដរជាតិ
អានុទីន បោះសម្តីឈ្លើយទៅលោក ត្រាំ ទៀតហើយ
ម្តងទៀតហើយ ដែលនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ដែលឈ្លើយដាក់មេដឹកនាំមហាអំណាចពិភពលោក ដូណាល់ ត្រាំ ដោយពេលនេះ អានុទីន បែរជារុញឲ្យលោកត្រាំ មកប្រាប់កម្ពុជាវិញទៅរឿងបទឈប់បាញ់ ហើយនិយាយទាំងមិនខ្មាស់មាត់ថា ថៃ មិនដែលចាប់ផ្តើមជម្លោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាល បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារទី១៦ខែធ្នូឆ្នាំ២០២៥, អានុទីន បោះពាក្យទៅលោកត្រាំថា ថៃអត់ដែលផ្តើមជម្លោះទេ ហើយចំពោះសំណើឈប់បាញ់ គួរតែប្រាប់ទៅខាងកម្ពុជាទៅ។
សម្តីរបស់អានុទីន បានបង្ហាញពីភាពក្រអឺតក្រទមនិងជម្លើយដាក់មេដឹកនាំសេតវិមាន ដែលខិតខំខ្លាំងណាស់ ដើម្បីនាំយកសន្តិភាពជូនប្រទេសកម្ពុជានិងថៃ ហើយរឿងដែលថា ថៃ មិនមែនជាអ្នកចាប់ផ្តើមជម្លោះជាមួយកម្ពុជាទេនោះ ក៏ត្រូវបានពិភពលោកដឹងអស់ហើយដែរថាជាពាក្យកុហក បោកប្រាស់។
កាលពីថ្ងៃសៅរ៍ ក្រោយពេលលោកត្រាំ និយាយទូរស័ព្ទជាមួយ អានុទីន ចប់មិនបានប៉ុន្មានម៉ោងផង ប្រធានាធិបតីអាមេរិក ក៏បានបង្ហោះសារលើបង្ហាញសង្គម Truth Social ថា កម្ពុជា-ថៃ បានឯកភាពឈប់បាញ់ ហើយវិលទៅគោរពតាមកិច្ចព្រមព្រៀងសន្តិភាពដើម ដែលធ្វើឡើងជាមួយលោកវិញ។

ពិសេស អ្វីដែលជាការផ្តល់យុត្តិធម៌ដល់កម្ពុជា, ក្នុងសារនោះប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា៖ «គ្រាប់បែកដែលទាហានថៃដើរជាន់បណ្តាលឲ្យរបួសច្រើននាក់ គឺជាឧទ្ទវហេតុ ប៉ុន្តែថៃបែរជាវាយបកតបតយ៉ាងខ្លាំងក្លាហួសហេតុទៅវិញ»។
យ៉ាងណា ពេលនោះ អានុទីន បានផ្គើននិងឈ្លើយទៅប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនម្តងរួចមកហើយ តាមរយៈការបង្ហោះ Facebook ថា៖ «វាពិតជាមិនមែនជាគ្រោះថ្នាក់នៅតាមដងផ្លូវទេ។ ប្រទេសថៃនឹងបន្តធ្វើប្រតិបត្តិការយោធា រហូតដល់យើងមានអារម្មណ៍ថា លែងមានគ្រោះថ្នាក់និងការគំរាមកំហែងដល់ទឹកដី និងប្រជាជនរបស់យើងទៀត។ ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថា សកម្មភាពរបស់យើងនៅព្រឹកនេះបាន និយាយរួចហើយ»។
មិនត្រឹមប៉ុណ្ណឹង អានុទីន កាន់តែគឃ្លើនចំពោះលោក ត្រាំ ដោយនៅតែនិយាយដដែលៗប្រាប់ទៅអ្នកកាសែតថា គ្មានកិច្ចព្រមព្រៀងឈប់បាញ់ដូចលោក ត្រាំ លើកឡើងទេ។ កិច្ចពិភាក្សាគឺគ្រាន់តែនិយាយអំពីការអាប់ដេតស្ថានការណ៍ និងសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការការពារអធិបតេយ្យភាពជាតិប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


