ព័ត៌មានជាតិ
មន្ត្រីព្រឹទ្ធសភាកម្ពុជាប្រាប់មន្ត្រីសភាបារាំងពីអំពើឈ្លានពានរបស់យោធាថៃលើកម្ពុជា
អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា លោក ឡាយ សំកុល ប្រាប់ទៅកាន់មន្ត្រីសភាបារាំងពីការវាយប្រហាររបស់យោធាថៃលើកម្ពុជា ដោយលោក ប្រាប់ថា នេះជាអំពើឈ្លានពានដ៏សាហាររបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។

សេចក្ដីរាយការណ៍របស់មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជានេះ ធ្វើឡើងក្នុងពេលដែលលោកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាបារាំង នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដឹកនាំដោយលោក Febrice Robert អតីតនាយកទទួលបន្ទុកនីតិកម្ម និងត្រួតពិនិត្យព្រឹទ្ធសភាបារាំង។ វត្តមានប្រតិភូសភាបារាំងនៅកម្ពុជាពេលនេះ ដើម្បីចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាបណ្តុះបណ្តាលមួយនៅរដ្ឋសភាកម្ពុជាស្តីពីកិច្ចការសភា ដែលរៀបចំឡើងដោយសមាគមសភានិយាយភាសាបារាំង (APF) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia) នៅថ្ងៃ១៧-១៨ ខែធ្នូ ឆ្នាំ២០២៥។

លោក ឡាយ សំកុល បានរៀបរាប់អំពីបច្ចុប្បន្នភាពនៃការវិវត្តថ្មីៗនៃជម្លោះប្រដាប់អាវុធព្រំដែនរវាងកម្ពុជា និងថៃ ដោយផ្ដើមពីសកម្មភាពឈ្លានពានរបស់យោធាថៃលើកម្ពុជា។
យោងខ្លឹមសារចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការព្រឹទ្ធសភាកម្ពុជា ដែលបានដកស្រង់សម្ដីពីលោក ឡាយ សំកុល បានសរសេរថា ការប្រយុទ្ធនេះ គឺបានបង្កវិនាសកម្មយ៉ាងធំធេងចំពោះកម្ពុជា ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែន រួមមានទាំងកុមារ ស្រ្តីពរពោះ និងចាស់ជរា ដែលកំពុងត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅដោយសារសង្គ្រាម និងការវាយប្រហារឈ្លានពានពីយោធាថៃ។

គួរជម្រាបថាចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកការវាយប្រហារដោយប្រដាប់អាវុធធុនធ្ងន់គ្រប់ប្រភេទ ជាមួយនឹងការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 ដោយមិនរើសមុខ មិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កោះកុង និងខេត្តសៀមរាប។ កម្ពុជាបានប្រើសិទ្ធិការពារខ្លួន ដើម្បីការពារដែនអធិបតេយ្យភាពជាតិ ដោយតបតទៅវិញ បន្ទាប់ពីអត់ធ្មត់អស់រយៈពេលជាង២៤ម៉ោង។
មិនត្រឹមតែរំលោភលើអធិបតេយ្យកម្ពុជាដែលបានបង្កឱ្យប្រជាជនស្លូតត្រង់កម្ពុជាបានស្លាប់ រងរបួស និងកំពុងភៀសសឹករាប់សិបសែននាក់ប៉ុណ្ណោះទេ តែសកម្មភាពវាយប្រហាររបស់យោធាថៃ ក៏បានបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។ យោធាថៃបានបន្តបាញ់បំផ្លាញទៅលើប្រាសាទតាក្របី និងប្រាសាទព្រះវិហារក៏ត្រូវបានទាហានថៃបាញ់ផ្លោងដាក់បង្កឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈសាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែងពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតត្រូវរងការបំផ្លិចបំផ្លាញផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


