Connect with us

កីឡា

លោក​ គុណ​ ប៊ុនសាន​ រីករាយ​ដែល​សិស្ស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រទាំង​ពីរ​ក្រុម​​ហើយ​ប៉ះ​គ្នា​ឯង​នៅ​ពាន​ Castor Winter League

បានផុស

នៅ

លោក​ គុណ​ ប៊ុនសាន​ ដែល​ជា​គ្រូ​បង្វឹក​បាល់ទះ​ផ្នែក​នារី​ក្លឹប​បាល់ទះស្នងការ​ ថា​ពិត​ជា​សប្បាយ​ចិត្ត​ដែល​សិស្ស​ទាំង​ពីរ​ក្រុម​របស់​លោក​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង​ពីរ​ហើយ​បាន​ប៉ះ​គ្នា​ឯង​ទៀតនៃ​ពាន​រង្វាន់​ Castor Winter League សប្ដាហ៍​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបតំណាង​ (Castor Sport)

លោក គុណ​ ប៊ុនសាន​ បាន​ឲ្យ​ដឹង​ថា​ ទាំង​ក្រុម​ MOONNIGHT និង​ក្រុម​ FREAKS គឺ​សុទ្ធតែ​ជា​សិស្សៗ​ដែល​ហ្វឹកហាត់​បែប​សុខភាព​របស់​លោក​កន្លងមក។​ លោក​រីករាយ​ចំពោះ​ក្រុម​ដែល​បាន​រៀបចំ​ចូលរួម​ការ​ប្រកួត​ Castor Winter League លើក​នេះ​ឈ្នះទាំង​ពីរ​​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​ប៉ះ​គ្នាឯង​បែប​នេះ។​

ក្រុម​ MOONNIGHT

ការ​រៀបចំ​ពាន​រង្វាន់​ Castor Winter League នេះ​គឺ​ពិ​តជា​ល្អ​ និងមាន​​សារសំខាន់​ណាស់​ដល់​កីឡា​ការិនី​ក្មេងៗ​ដែល​កំពុង​ហ្វឹកហាត់​ទាំង​អាជីព​ និង​បែប​សុខភាព​បាន​ចូលរួម​ប្រកួត​ដក​ស្រង់​បទ​ពិសោធ​ជាក់ស្ដែង​នេះ។​ ការ​ហ្វឹកហាត់​គឺ​មិន​ដូច​ស្ថានភាព​ប្រកួត​នោះ​ឡើយ​ ដូច្នេះ​ការ​ដែល​សិស្សៗ​បាន​ចូលរួម​លេងពាន​​នេះ​គឺ​ជួយ​ពង្រឹង​ស្មារតី​ក្នុង​ទីលាន​ ដក​ស្រង់​បទ​ពិសោធ​ជាក់ស្ដែង​ពិតប្រាកដ​​ និង​ជា​ការ​ត្រៀម​ខ្លួន​ដើម្បី​កែប្រែ​ចំណុច​ខ្វះខាត​នានា​ដើម្បី​ឆ្ពោះ​ទៅ​ការ​ប្រកួត​ពាន​សម្ដេច​ក្រឡាហោម​ពេល​ខាង​មុខ​នេះ។​

​ក្រុម​ FREAKS

បញ្ជាក់​ដែរ​ថា​ ពានរ​ង្វាន់បាល់ទះ​មហាជន​​ Castor Winter League ផ្នែក​នារី​ នេះ​គឺ​ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ និង​ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី២១​ ខែ​ធ្នូ​ នេះ​ហើយ។​ ផ្នែក​នារី​នេះ​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ MOONNIGHT និង ​ក្រុម​ FREAKS នៅ​ឯទីតាំង​ Castor Sports Gym៕

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម