ព័ត៌មានអន្ដរជាតិ
មេណាតូ ផ្តាំទៅពូទីន ថា បើព្យាយាមវាយអ៊ុយក្រែន ក្រោយកិច្ចព្រមព្រៀងសន្តិភាព នឹងមានការឆ្លើយតបដ៏មហន្តរាយ
ជាការផ្ញើសារដ៏ក្តៅគគុកទៅកាន់លោក វ្ល៉ាឌីមៀរ ពូទីន, ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ បានព្រមានខ្លាំងៗថា បើរុស្ស៊ីប៉ុនប៉ងវាយប្រហារអ៊ុយក្រែន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព គឺនឹងមានការឆ្លើយតបដ៏មហន្តរាយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Alarabiya នៅថ្ងៃសុក្រទី១៩ខែធ្នូឆ្នាំ២០២៥។

ក្នុងសន្និសីទសារព័ត៌មាន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងជើងគោក ក្នុងតំបន់ Bemowo Piskie ក្បែរទីក្រុង Orzysz នៃប្រទេសប៉ូឡូញ លោករូតេផ្តាំថា៖ «ពូទីន ត្រូវដឹង ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព បើគាត់ព្យាយាមវាយប្រហារអ៊ុយក្រែនសាជាថ្មី ការឆ្លើយតបគឺនឹងពោរពេញដោយមហន្តរាយ»។
ដ្បិតតែមិនបញ្ជាក់អំពីការឆ្លើយតបនោះ ប៉ុន្តែគេអាចសន្និដ្ឋានបានថា សម្តីរបស់ប្រមុខអង្គការណារូបនេះ គឺសំដៅទៅការប្រើកម្លាំងបាយ តាមរយៈការវាយប្រហារខាងយោធានិងការពង្រឹងកងទ័ពជាដើម។

ណាតូ អាចដាក់ពង្រាយកងកម្លាំងឆ្លើយតបដំបូង បន្ថែមទៀតនៅតាមបណ្តាប្រទេសជាប់ព្រំដែនរុស្ស៊ី ដូចជា ប៉ូឡូញ និងបណ្តារដ្ឋបាល់ទិក។ មិនត្រឹមប៉ុណ្ណឹង វាក៏អាចជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម ដោយកាត់ផ្តាច់រុស្ស៊ីកាន់តែខ្លាំងពីប្រព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យាអន្តរជាតិ ផងដែរ។
ពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាពនេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងរួចមកហើយថា សំណើដែលចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការឈ្លានពានជិតបួនឆ្នាំរបស់រុស្ស៊ី អាចនឹងសម្រេចជាស្ថាពរក្នុងពេលប៉ុន្មានថ្ងៃខាងមុខ មុននឹងដាក់ជូនទីក្រុងមូស្គូសម្រាប់ការចរចាបន្ត។

បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីអាមេរិកនិងអឺរ៉ុបក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ លោកហ្សេលេនស្គី និយាយថា សេចក្តីព្រាងផែនការនេះគឺ«អាចយកទៅអនុវត្តបានយ៉ាងល្អ» ថ្វីបើមានបញ្ហាខ្លះមិនទាន់ដោះស្រាយក៏ដោយ ជាពិសេសគឺជោគវាសនានៃទឹកដីអ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ីតែម្តង។
យ៉ាងណា វិមានក្រឹមឡាំងបញ្ជាក់ជាថ្មីថា ខ្លួនចង់បានដំណោះស្រាយសន្តិភាពដ៏ទូលំទូលាយ ជាជាងការឈប់បាញ់បណ្ដោះអាសន្ន ដោយព្រមានថា ខ្លួននឹងបដិសេធសំណើណាដែលខកខានមិនបានដោះស្រាយគោលដៅរបស់រុស្ស៊ី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


