កីឡា
តើ បឹងកេត អាចបញ្ចប់កំណត់ត្រារបស់ ភ្នំពេញក្រោន បានទេថ្ងៃអាទិត្យនេះ?
ជំនួបរវាងម្ចាស់ផ្ទះ ភ្នំពេញក្រោន និង បឹងកេត បានក្លាយជាគូគួរឲ្យចាប់អារម្មណ៍ខ្លាំងសម្រាប់ការប្រកួតសប្តាហ៍ទី១៣ ខេមបូឌានព្រីមៀរលីគ វេលាម៉ោង ៦ ល្ងាច ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ ២០២៥ នៅកីឡដ្ឋានភ្នំពេញក្រោន។
ភ្នំពេញក្រោន ជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់បរាជ័យឡើយសម្រាប់ការប្រកួតក្នុងលីគចំនួន ១០ ប្រកួតកន្លងមក។ ពួកគេបានឈ្នះ ៧ ប្រកួត និងស្មើ ៣ ប្រកួត រកបាន ២៤ពិន្ទុ កំពុងឈរលេខ ២ ក្នុងតារាង។

ស្របពេលជាមួយភាពរឹងមាំនៅតំបន់ការពារ និងប្រយុទ្ធល្អ ពួកគេបាននាំចូលខ្សែប្រយុទ្ធសញ្ជាតិកម្ពុជា Andres Neito សម្រាប់ជើងទី២ បន្ទាប់ពីកីឡាករបានចាកចេញកាលពីដើមរដូវកាលទៅលីគកំពូលឥណ្ឌូណេស៊ី។ បន្ថែមលើនេះ ពួកគេបានចាប់ផ្តើមលេងនៅក្នុងផ្ទះរបស់ខ្លួនវិញហើយ បន្ទាប់ពីជួសជុលក្នុងជើងទី១។ ដូច្នេះច្បាស់ណាស់ ទម្រង់លេងរបស់ពួកគេកាន់តែល្អប្រសើរនៅក្នុងផ្ទះរបស់ខ្លួនដែលមានអ្នកគាំទ្រច្រើន។
កាលពីជើងទី១ ភ្នំពេញក្រោន បានបញ្ចប់ដោយលទ្ធផលស្មើគ្មានគ្រាប់បាល់ជាមួយ បឹងកេត នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប៉ុន្តែសម្រាប់ការជួបគ្នាជើងទី២ នៅថ្ងៃអាទិត្យនេះទំនងជាមានគ្រាប់បាល់ និងកាន់តែជក់ចិត្តខ្លាំងសម្រាប់អ្នកគាំទ្រ។

បឹងកេត ធ្វើមិនសូវបានល្អទេនៅជុំទី១ ដោយសារពួកគេមានកីឡាកររបួសតាំងពីចាប់ផ្តើមរដូវកាល បើទោះជាតំបន់ការពារល្អ ប៉ុន្តែតំបន់ប្រយុទ្ធស្ទើរ។ ដូច្នេះហើយបានជាពួកគេឈ្នះតែ ៥ ប្រកួត ស្មើ ៤ ប្រកួត និងចាញ់តែ ២ ប្រកួត រកបាន ១៩ពិន្ទុ កំពុងឈរចំណាត់ថ្នាក់លេខ ៤។

បឹងកេត បានបញ្ចេញខ្សែប្រយុទ្ធ Louis Willy ឲ្យទៅ គិរីវង់សុខសែនជ័យខ្ចីជើង ហើយពួកគេបាននាំចូលខ្សែប្រយុទ្ធអូស្ត្រាលី Cyrus Dehmie ដែលមានបទពិសោធច្រើន។ បន្ថែមលើនេះ ពួកគេ នាំយកខ្សែបម្រើ សេត រ៉ស៊ីប ពីព្រះខ័នរាជស្វាយរៀង ក្នុងលក្ខខណ្ឌខ្ចីជើង។ អ្វីដែលគួរឲ្យកត់សំគាល់មួយទៀត ខ្សែបម្រើសញ្ជាតិអង់គ្លេស Charlie Scott ទំនងជាអាចចូលលេងវិញបាន បន្ទាប់ពីរបួសតាំងពីដើមរដូវកាល។ ដូច្នេះបឹងកេត ទំនងជាកាន់តែល្អប្រសើរសម្រាប់ជើងទី២។

ប្រវត្តិជួបគ្នាគ្រប់កម្មវិធីចំនួន ១៨ ប្រកួត គឺ ភ្នំពេញក្រោន ឈ្នះ ១១ ប្រកួត បឹងងកេត ឈ្នះ ៣ ប្រកួត និងស្មើគ្នា ៤ ប្រកួត។
កម្មវិធីប្រកួតសប្តាហ៍ ទី១៣ ខែធ្នូ ឆ្នាំ ២០២៥
- ព្រះខ័នរាជស្វាយរៀង Vs អង្គរថាយហ្គឺរ ថ្ងៃសៅរ៍ ទី២០ ធ្នូ ម៉ោង៦ល្ងាច នៅមរតកតេជោ
- កងយោធពលខេមរភូមិន្ទ vs ណាហ្គាវើលដ៍ ថ្ងៃអាទិត្យ ទី២១ ធ្នូ ម៉ោងង៦ល្ងាច នៅស្តាតចាស់
- ឡាយហ្វព្រះសីហនុ vs វិសាខា ថ្ងៃអាទិត្យ ទី២១ ធ្នូ ម៉ោងង៦ល្ងាច នៅខេត្តព្រះសហនុ
- ភ្នំពេញក្រោន Vs បឹងកេត ថ្ងៃអាទិត្យ ទី២១ ធ្នូ ម៉ោងង៦ល្ងាច នៅកីឡដ្ឋានភ្នំពេញក្រោន
- កំពង់ដេវ៉ា vs គិរីវង់សុខសែនជ័យ ថ្ងៃអាទិត្យ ទី២១ ធ្នូ ម៉ោងង៦ល្ងាច នៅកីឡដ្ឋានវិសាខា
អ្វីដែលគួរឲ្យសំគាល់ ថវិកាដែលទទួលបានពីការលក់សំបុត្រចូលទស្សនាគឺផ្តល់ជាជំនួយដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជានៅតាមបន្ទាត់ព្រំដែន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


