ព័ត៌មានអន្ដរជាតិ
អង្គការកម្ពុជា-ថៃ ចំនួន៣៩ ចេញសេចក្តីថ្លែងការណ៍រួម អំពាវនាវឲ្យបញ្ចប់សង្គ្រាម
នៅថ្ងៃសុក្រទី១៩ខែធ្នូឆ្នាំ២០២៥ អង្គការចំនួន៣៩ក្នុងប្រទេសកម្ពុជានិងថៃ បានចេញសេចក្តីថ្លែងការណ៍រួម អំពាវនាវឲ្យបញ្ចប់សង្គ្រាម ដែលកំពុងធ្វើឲ្យប្រជាជននៃប្រទេសទាំងពីររងទុក្ខលំបាក។

ខាងក្រោមនេះ គឺជាន័យសង្ខេបនៃសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំង៣៩៖
សម្ព័ន្ធប្រជាជនថៃ-កម្ពុជាដើម្បីសន្តិភាព៖ រដ្ឋាភិបាលថៃនិងកម្ពុជា ត្រូវតែបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់តាមបណ្តោយព្រំដែន ហើយស្តារសន្តិភាពនិងភាពប្រក្រតីឡើងវិញជូនប្រជាជនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាលថៃនិងកម្ពុជា ដែលនាំឲ្យទាហានប្រឈមមុខដាក់គ្នាដោយផ្ទាល់តាមបណ្តោយព្រំដែនចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៥ ហើយផ្ទុះឡើងម្តងទៀតនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥ បានកើតឡើងដោយសារតែអស្ថិរភាពនយោបាយផ្ទៃក្នុង។
យោធាកំពុងជំរុញដោយសង្គ្រាម ទាំងមិនគិតពីអាយុជីវិតរបស់ទាហានថ្នាក់ក្រោម។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាប្រជាជននៃប្រទេសទាំងពីរ ជាពិសេសអ្នកភូមិ កសិករ កម្មករ ពាណិជ្ជករខ្នាតតូច និងជនក្រីក្ររស់នៅតាមបណ្តោយព្រំដែន ដែលត្រូវរងទុក្ខវេទនា។ សហគមន៍ទាំងនេះបានរស់នៅជាមួយគ្នាដោយសន្តិភាពជាយូរមកហើយ ប្រកបរបរកសិកម្ម ជួញដូរ និងឆ្លងកាត់ព្រំដែនជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ ឥឡូវពួកគេត្រូវបង្ខំឲ្យជម្លៀសចេញ បោះបង់ចោលកសិដ្ឋាន និងជីវភាពរស់នៅរបស់ពួកគេ ហើយរស់នៅក្នុងភាពភ័យខ្លាចឥតឈប់ឈរ។ អ្វីដែលអាក្រក់ជាងនេះទៅទៀត មនុស្សមួយចំនួនដែលមិនរស់នៅក្នុងតំបន់ជម្លោះ និងមិនជួបប្រទះនឹងការលំបាកបែបនេះ បានញុះញង់ និងគាំទ្រការគំរាមកំហែង និងការឈ្លានពានដោយមិនទទួលខុសត្រូវ។
យើងខ្ញុំដែលជាសម្ព័ន្ធប្រជាជនថៃ-កម្ពុជាដើម្បីសន្តិភាព សូមប្រឆាំងយ៉ាងដាច់អហង្កការចំពោះសង្គ្រាមនេះ។ យើងខ្ញុំប្រឆាំងនឹងអំពើជាតិនិយមជ្រុលនិងយោធានិយម ដើម្បីពង្រឹងអំណាចរបស់កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ និងដើម្បីជំរុញការស្អប់ខ្ពើមក្នុងចំណោមប្រជាជន ដែលកំពុងត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីរក្សាអំណាចវរជន។
យើងខ្ញុំសូមបញ្ជាក់ថា រដ្ឋាភិបាលថៃនិងកម្ពុជា ត្រូវតែគោរពកិច្ចព្រមព្រៀងសន្តិភាពដែលត្រួតពិនិត្យដោយប្រទេសអាស៊ាន ដើម្បីធានាសន្តិភាពនិងសន្តិសុខនៅក្នុងតំបន់អាស៊ាន។
យើងខ្ញុំទាមទារឲ្យរដ្ឋាភិបាលថៃនិងកម្ពុជាត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ដោយឥតងាករេនូវកិច្ចព្រមព្រៀងសន្តិភាពដែល បានចុះហត្ថលេខា។ រដ្ឋាភិបាលថៃនិងកម្ពុជាត្រូវតែបញ្ឈប់ការប្រយុទ្ធគ្នាទាំងអស់តាមបណ្តោយព្រំដែនថៃ-កម្ពុជាជាបន្ទាន់។
រដ្ឋាភិបាលថៃនិងកម្ពុជា ត្រូវតែស្តារសន្តិភាពនិងលក្ខខណ្ឌរស់នៅធម្មតាឡើងវិញជាបន្ទាន់សម្រាប់ប្រជាជនតាមបណ្តោយព្រំដែន ដើម្បីឲ្យពួកគេអាចរស់នៅនិងធ្វើការបានដោយសុវត្ថិភាព។
រដ្ឋាភិបាលថៃនិងកម្ពុជា ត្រូវតែសហការយ៉ាងពេញលេញជាមួយគ្នា និងស្វែងរកកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីអាស៊ានដើម្បីរក្សាសន្តិភាពនិងធានាសុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនទូទាំងតំបន់អាស៊ាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


