ព័ត៌មានអន្ដរជាតិ
លោក Rubio ព្រមានរដ្ឋមន្ត្រីថៃ និងប្រាប់ឲ្យក្រុងបាងកកឆាប់បញ្ចប់ហិង្សាតាមព្រំដែនជាមួយកម្ពុជា
ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា លោករដ្ឋមន្ត្រី Marco Rubio បានព្រមានឲ្យប្រទេសថៃឆាប់ចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយអំពើហិង្សានៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា ដោយអំពាវនាវឲ្យមានការកាត់បន្ថយភាពតានតឹងជាបន្ទាន់។

យោងតាមសេចក្តីថ្លែងការណ៍សង្ខេបបង្ហោះនៅថ្ងៃទី១៨ធ្នូលើវិបសាយផ្លូវការរបស់ក្រសួងការបរទេសអាមេរិក ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow លោក Rubio បានសម្តែងនូវការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះការប៉ះទង្គិចគ្នាដែលកំពុងបន្ត និងបានដាក់សម្ពាធឲ្យទីក្រុងបាងកកត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អាមេរិកគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីការពារកុំឲ្យមានការកើនឡើងនូវជម្លោះបន្ថែមទៀត និងដើម្បីស្តារស្ថិរភាពឡើងវិញនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។
បើតាមសារព័ត៌មាន Thai Enquirer ជាការឆ្លើយតប លោក Sihasak បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក អំពីវិធីសាស្ត្ររបស់ប្រទេសថៃក្នុងការកាត់បន្ថយភាពតានតឹង រួមទាំងការចូលរួមរបស់ខ្លួននៅក្នុងកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ធ្នូ ក្នុងប្រទេសម៉ាឡេស៊ី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


