ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន កោតសរសើរកងទ័ពជួយក្រោយតែងតែចូលរួមចំណែកយ៉ាងសស្រាក់សស្រាំជួយជាស្បៀងដល់កងទ័ពសមរភូមិជួរមុខដែលកំពុងវាយចោរសៀមឈ្លានពានទឹកដី
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងនូវការកោតសរសើរទឹកចិត្តកងទ័ពជួយក្រោយ តែងតែចូលរួមចំណែកយ៉ាងសស្រាក់សស្រាំជួយជាស្បៀង ក៏ដូចជាការលើកទឹកចិត្តដល់កងទ័ពសមរភូមិជួរមុខដែលកំពុងវាយចោរសៀមឈ្លានពានតាមព្រំដែន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអនុញ្ញាតឲ្យ លោក Tommy Kim ប្រធានស្ថាប័នប្រដាល់ពិភពលោក IPCC គុនខ្មែរ ប្រចាំប្រទេសកម្ពុជា និងជាទីប្រឹក្សាស្ថានីយទូរទស្សន៍ថោន និងភរិយា ដឹកនាំប្រតិភូកីឡាករគុនខ្មែរ ចូលជួបសម្តែងការគួរសម កាលពីថ្មីៗ នេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះ លោក Tommy Kim ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យប្រដាល់គុនខ្មែរឲ្យមានភាពលេចធ្លោទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ ក្រៅពីការងារជំនាញ លោក និងក្រុមការងារ ក៏បានឆ្លៀតពេលវេលាជួយដល់ការងារមនុស្សធម៌ផងដែរ។ ដោយឡែកពេលនេះ លោក ក៏មានបំណងចង់ជួយដល់កងទ័ពជួរមុខ និងជនភៀសសឹក ទើបចូលរួមចំណែកជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍នូវសម្ភារៈមួយចំនួនដូចជា ទឹក អង្ករ ៣តោន ទឹកសុទ្ធ ១០០កេស មី ១០០កេស បាយក្តាំង ១០០កញ្ចប់ និងសាប៊ូ ១ចំនួន។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ស្មារតីរួមសាមគ្គី “ខ្មែរតែមួយ” ជួយគ្នាក្នុងគ្រាអាសន្ន កំពុងផុសផុលឡើង ធ្វើឲ្យប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស រួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងជនភៀសសឹក។ សម្ភារទាំងនេះ គឺជាការឆ្លើយតបចំពោះការលំបាក និងការខ្វះខាតជាច្រើនដែលពលរដ្ឋកំពុងប្រឈម និងអាចជួយបន្ធូរបន្ថយបន្ទុកនៃការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ជាបណ្ដោះអាសន្នបានមួយចំណែក។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ លោក Tommy Kim និងក្រុមការងារ ចំពោះទឹកចិត្តសប្បុរសដ៏ប្រពៃនាពេលនេះ និង ជូនពរ លោក និងភរិយា ព្រមទាំងក្រុមការងារទទួលបាន សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


