Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន សម្តែងនូវទឹកចិត្តដ៏ប្រពៃខ្មែរស្រឡាញ់ខ្មែរជាធ្លុងតែមួយ ដើម្បីរួមគ្នាវាយសត្រូវឈ្លានពានទឹកដី

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​គណៈកម្មាធិការ​កណ្តាល​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​សម្តែង​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​ ខ្មែរ​ស្រឡាញ់​ខ្មែរ​ ជួយ​ខ្មែរ​ ជា​ធ្លុង​តែមួយ​ ដើម្បី​រួមគ្នា​វាយ​សត្រូវ​ចោរ​សៀម​ដែល​កំពុងតែ​ឈ្លានពាន​ទឹកដី​ល្អ​ផូរផង់​របស់​យើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងពេល​អនុញ្ញាត​ឲ្យ​អ្នកឧកញ៉ា យី រដ្ឋា អគ្គ​នាយិកា​ក្រុមហ៊ុន YRT Group និង​លោក​ ប៊ុន តារា ដែល​បាន​ចាត់​ឲ្យ​កូនស្រី កញ្ញា ស៊ុយ ស្រី​ណុ​ច បាន​នាំយក​ស្បៀង ដើម្បី​ចូលរួម​ចំណែក​ដល់​សមរភូមិ​ជួរមុខ កាលពី​រសៀល ថ្ងៃអាទិត្យ ២​កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​បាន​ថ្លែងថា នេះ​គឺជា​ទឹកចិត្ត​ដ៏​ប្រពៃ​ ខ្មែរ​ស្រឡាញ់​ខ្មែរ​ ជួយ​ខ្មែរ​ ជា​ធ្លុង​តែមួយ​ ដើម្បី​រួមគ្នា​វាយ​កម្ចាត់​សត្រូវ​ចោរ​សៀម​ដែល​កំពុងតែ​ឈ្លានពាន​ទឹកដី​ល្អ​ផូរផង់​របស់​យើង។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ជូនពរ​ឲ្យ កញ្ញា ស៊ុយ ស្រី​ណុ​ច ក៏ដូចជា អ្នកឧកញ៉ា យី រដ្ឋា និង លោក ប៊ុន តារា ព្រមទាំង​ក្រុមគ្រួសារ មាន​សុខភាព​ល្អ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច។

ស្បៀងអាហារ​ដែល​បាន​ចូលរួមចំណែក​ថ្ងៃនេះ​ចំនួន ៥០០​ឃី​ត រួមមាន មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ឆៃប៉ូវ ទឹក​សុទ្ធ ៣០​យួរ និង​អង្ករ ៥៦​បាវ​តូច​ នឹង​ចាត់​បញ្ជូន​ទៅ​វីរ​កង​ទ័ព​ដ៏​ក្លាហាន​នៅ​សមរភូមិ​មុខ​ដែល​កំពុងតែ​ប្រយុទ្ធ​ប្ដូរផ្ដាច់​ដើម្បី​វាយកម្ទេច​ចោរ​សៀម​ឈ្លានពាន​ទឹកដី​កម្ពុជា​យើង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម