Connect with us

កីឡា

MC បាល់ទះ លោក ខេន​ លើក​ពី​ចំណុច​ខ្វះខាត​របស់​ឥណ្ឌូណេស៊ី​ក្រោយ​ចា​ញ់​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ីហ្គេម​ ២០២៥

បានផុស

នៅ

លោក​ ខេន​ ដែល​ជា​ MC បាល់ទះ​ប្រចាំ​សហព័ន្ធ​ និង​ជា​អ្នក​តាមដាន​វិស័យ​កីឡា​មួយ​​នេះ​យ៉ាង​ជាប់​លាប់​បង្ហាញ​ការ​យល់​ឃើញ​ថា​ ការ​ចាញ់​របស់​ឥណ្ឌូណេស៊ី​ក្រោម​ថ្វីដៃ​ម្ចាស់​ផ្ទះ​ថៃ​នៅ​ស៊ីហ្គេម​ ២០២៥​ លេង​មិនសូវ​ត្រូវ​គ្នា​ និង​ជាប់​បាំង​ច្រើន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខេន​ និង​កីឡាករ

នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ផេក​ Pou Ken របស់​ខ្លួន​គឺ​ MC រូប​នេះ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ាន​ និង​ជា​ម្ចាស់មេដាយ​មាស​ ៣សម័យ​ដែល​ភ្លាត់ចាញ់​​វគ្គផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាសស៊ីហ្គេម​ ២០២៥​ ​ជា​មួយ​ថៃ។​

ក្រុម​ឥណ្ឌូណេស៊ី

MC បាល់ទះ​ប្រចាំ​សហព័ន្ធ​រូប​នេះ​មើល​ឃើញ​ថា​ក្រុម​ជម្រើស​ជាតិរបស់​ឥណ្ឌូណេស៊ី ​លើក​នេះ​លេង​មិន​សូវ​ស៊ីសង្វាក់​គ្នា​នោះ​ឡើយ។​ លើស​ពី​នេះ​ទៅ​ទៀត​កីឡាករ​ចាប់​សេវា​របស់ក្រុម​ថៃ​មិន​សូវ​បាន​ និង​ការ​ឡើង​ផ្ដាច់​គឺ​ជាប់​បាំង​ក៏​ច្រើន​ថែម​ទៀត។​ លោក​សោកស្ដាយ​ដែល​ក្រុម​ខ្លាំង​ឥណ្ឌូណេស៊ី​មិន​អាច​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ ជា​លើក​ទី៤​ បាន​នៅ​ឆ្នាំ​២០២៥​ នេះ។​

ក្រុម​ថៃ

បញ្ជាក់​ដែរ​ថា​ ដែរ​ការ​ប្រកួត​វិញ្ញាសា​បាល់ទះ​ក្នុង​សាល​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣៣​ ឆ្នាំ​២០២៥​ នេះ​បាន​បញ្ចប់​ទៅ​ដោយ​មេដាយ​មាស​បាន​លើ​ម្ចាស់​ផ្ទះ​ថៃ​ មេដាយ​ប្រាក់​ បាន​លើ​ឥណ្ឌូណេស៊ី​ និង​មេដាយ​សំរឹទ្ធ​ បាន​លើ​ហ្វីលីពីន។​ វគ្គផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ រវាង​ថៃ​ និង​ ឥណ្ឌូណេស៊ី​ គឺ​តានតឹង​ និង​ប្រដេញ​គ្នា​រហូត​ដល់​ ៥​សិតទើបអាចរក​ឃើញ​ម្ចាស់​មេដាយ​មាស​បាន៕​

ក្រុម​ឥណ្ឌូណេស៊ី

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម