កីឡា
វៀតណាម ចាប់ផ្តើមសាងសាង់ពហុកីឡដ្ឋានធំជាងគេបំផុតទី ២ ក្នុងពិភពលោក
ប្រទេស វៀតណាម បានចាប់ផ្តើមសាងសង់ពហុកីឡដ្ឋានថ្មីមួយកម្រិតស្តង់ដាអូឡាំពិក ហើយនឹងក្លាយជាពហុកីឡដ្ឋានធំជាងគេបំផុតទី ២ នៅក្នុងពិភពលោក។

យោងតាមសារព័ត៌មាន វៀតណាម VN Express បានឱ្យដឹងថា ថ្មីៗនេះអាជ្ញាធរ វៀតណាម បានអនុម័តគម្រោងអភិវឌ្ឍពហុកីឡដ្ឋានថ្មីមួយឈ្មោះ ថា “Trong Dong Stadium” ទៅឱ្យក្រុមហ៊ុន Vingroup ដើម្បីសាងសង់ពហុកីឡដ្ឋានដ៏ទំនើបស្តង់ដាអូឡាំពិក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបានចំនួន ១៣៥,០០០ នាក់ ហើយនឹងក្លាយជាពហុកីឡដ្ឋានធំជាងគេបំផុតទី២ នៅលើពិភពលោក។

គម្រោងនេះ គ្រោងសាងសង់លើផ្ទៃដីទំហំ ៤១១ ហិកតា នៅភាគខាងត្បូងទីក្រុងហាណូយ ដែលនឹងប្រើប្រាស់កញ្ចប់ថវិកាចំនួន ៣៥ ប៊ីលានដុល្លារអាមេរិក (៣៥ ពាន់លានដុល្លារអាមេរិក)។ ការរចនាគម្រោងនេះឡើង ដើម្បីបំពេញតាមលក្ខខណ្ឌ សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិធំៗ រួមទាំងកីឡាអាស៊ី (Asian Games) និងកីឡាអូឡាំពិក។ ក្រៅពីផ្តោតលើវិស័យកីឡា គម្រោងនេះក៏រួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា មន្ទីរពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវផងដែរ។
គួរឱ្យដឹងថា បច្ចុប្បន្ន ពហុកីឡដ្ឋាន Rungrado 1st of May របស់ប្រទេស កូរ៉េខាងជើង ស្ថិតនៅចំណាត់ថ្នាក់ទី ១ ជាពហុកីឡដ្ឋានធំបំផុត ដោយអាចផ្ទុកអ្នកទស្សនាបានចំនួន ១៥០,០០០ នាក់ ខណៈកីឡដ្ឋាន Michigan Stadium ស្ថិតនៅចំណាត់ថ្នាក់ទី ២ អាចផ្ទុកអ្នកទស្សនាបានចំនួន ១០៧,៦០០ នាក់។
ពហុកីឡដ្ឋានដ៏ធំបំផុតលំដាប់ទី២ក្នុងលោកនេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍ«ទីក្រុងកីឡាអូឡាំពិក) ដែលបានបញ្ចុះបឋមសិលាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៥ ដែលគ្រោងបញ្ចប់នៅឆ្នាំ ២០៣០ ហើយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតគ្រោងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០៣៥៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ VN Express
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


