កីឡា
Simone កំពុងក្លាយជាស្តេចប៉ះសេក្នុងលោក ក្រោយសាងកំណត់ត្រាមិនគួរឱ្យជឿ
កីឡាករបាល់ទះជម្រើសជាតិ អ៉ីតាលី Simone Giannelli កំពុងជាប់ឈ្មោះជាអ្នកលេងបាល់ទះឆ្នើមបំផុតក្នុងពិភពលោក បន្ទាប់ពីរូបគេសាងស្នាដៃជាច្រើនទាំងជាមួយក្លិបអាជីព និងជម្រើសជាតិនៅឆ្នាំ ២០២៥ ។

កាលពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៥ កន្លងទៅ កីឡាករ Simone Giannelli ទើបតែបានជួយឱ្យក្រុមនៃលីគ អ៉ីតាលី Sir Sicoma Perugia គ្រងជើងឯកពានរង្វានក្លិបបាល់ទះពិភពលោក (FIVB Volleyball Men’s Club World Championship 2025) បន្ទាប់ពីយកឈ្នះលើក្រុមខ្លាំងរបស់ជប៉ុន Osaka Bluteon នៅវគ្គផ្តាច់ព្រ័ត្រ ៣ សិត ០។ អ្វីដែលកាន់តែពិសេស គឺ Simone បានឈ្នះពានឯកត្តជនដល់ទៅ ២ ម្នាក់ឯង រួមមាន អ្នកលើកបាល់ល្អបំផុត និងកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ (MVP)។

នៅឆ្នាំ ២០២៥ ត្រូវបានគេចាត់ទុកជាឆ្នាំដ៏ជោគជ័យបំផុតសម្រាប់អ្នកលើកបាល់ កម្ពស់ ១.៩៩ ម៉ែត្រ។ កីឡាករបានឈ្នះពានធំៗជាច្រើនទាំងជាមួយក្លិប និងជម្រើសជាតិ។ ជាមួយក្លិប Simone បានឈ្នះជើងឯកទ្វីបអឺរ៉ុប CEV Champions League និងជើងឯកក្លិបពិភពលោក Club World Championship។ ចំណែកជាមួយជម្រើសជាតិ អ៉ីតាលី បានឈ្នះជើងឯកពិភពលោក FIVB World Championship និងជើងឯករងលីគពិភពលោក FIVB Nations League ។

ងាកមកចាប់អារម្មណ៍ជាមួយពានឯកត្តជនវិញ នៅឆ្នាំ ២០២៥ កីឡាករ Simone បានឈ្នះគ្រប់ព្រឹត្តិការណ៍ ដែលគេលេង រួមមាន កីឡាករល្អបំផុតប្រចាំពានរង្វាន់ CEV Champions League, កីឡាករល្អបំផុតប្រចាំពានរង្វាន់ Club World Championship, អ្នកលើកបាល់ល្អបំផុតប្រចាំពានរង្វាន់ Nations League, អ្នកលើកបាល់ល្អបំផុតប្រចាំពានរង្វាន់ FIVB World Championship, អ្នកលើកបាល់ល្អបំផុតប្រចាំពាន CEV Champions League និងអ្នកលើកបាល់ល្អបំផុតប្រចាំពានរង្វាន់ Club World Championship៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


