Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ គ្រប់ថ្នាក់ដឹកនាំរបស់ជាតិតែងតែគិតគូរដោយក្តី​អាណិតអាសូរ​ចំពោះកងទ័ពអង់អាចក្លាហាននៅសមរភូមិមុខ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​ថ្លែងថា ជាការ​ពិតណាស់​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទ​មុន្នី តែងតែ​គិតគូរ​គ្រប់​វេលា​ និង​ក្តី​អាណិតអាសូរ​ចំពោះ​កងទ័ព​អង់អាច​ក្លាហាន​ ក៏​ដូច​កង​នគរបាល​ ដោយ​បាន​បញ្ជាក់​ពី​ស្មារតី​ស្នេហា​ជាតិ ការពារជាតិ​ក្នុងការ​ការពារ​ខឿន​ការពារជាតិ​ ខណៈពេល​សត្រូវ​ចោរ​សៀម​កំពុងតែ​ឈ្លានពាន​ទឹកដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងពេល​ជួប​សំណេះសំណាល និង​នាំយក​ស្បៀង​ចែកជូន​ជនភៀសសឹក​ចំនួន ១.១៨០​គ្រួសារ នៅ​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែ​បុស្ស ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​នាំនូវ​ប្រសាសន៍​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី នូវ​ការ​នឹករលឹក ការ​គិតគូរ និង​ស្រឡាញ់​កងទ័ព កង​នគរបាល ដោយបាន​បញ្ជាក់​ពី​ស្មារតី​ស្នេហា​ជាតិ ការពារជាតិ​ក្នុងការ​ការពារ​ខឿន​ការពារ​ជាតិ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែងអំណរគុណ និង​ចូលរួម​រំលែក​នូវ​ទុក្ខលំបាក​ដល់​គ្រួសារ​វីរ​កងទ័ព​ជួរមុខ ជាពិសេសក្រុមគ្រួសារ​មាន​សមាជិក​បាន​លះបង់ និង​ពលី​ជីវិត​នៅក្នុង​សង្គ្រាម​ឈ្លានពាន​ទឹកដី ដែល​នេះ​គឺជា​ការលះបង់​ដ៏​ធំធេង និង​គុណបំណាច់​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ដែល​យើង​គ្រប់គ្នា​ត្រូវតែ​គោរព​ស្រឡាញ់​ដឹងគុណ និង​ផ្តល់​តម្លៃ​ជា​វីរបុរស​របស់​ជាតិ​សម្រាប់​ប្រវត្តិសាស្ត្រ​កម្ពុជា។

‎សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា គណបក្ស និង​រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ក្រុមគ្រួសារ​កងទ័ព​ទាំងអស់ ដើម្បី​ធានាថា​ពួកគាត់​ទទួលបាន​ការគាំទ្រ និង​ជំនួយ​ចាំបាច់​ផ្សេងៗ ខណៈដែល​ស្វាមី កូន ឬ​បងប្អូន របស់​ពួកគាត់​ កំពុង​បំពេញភារកិច្ច​ដ៏​ថ្លៃថ្លា​ការពារ​ជាតិ។ ជាមួយគ្នានេះដែរ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ ​បន្ត​យក​ចិត្ត​ទុក​ដាក់ និង​ផ្ដល់​ភាពកក់ក្ដៅ​ជាប្រចាំ​ដល់​ក្រុមគ្រួសារ​កងទ័ព​នៅក្នុង​មូលដ្ឋាន​ខេត្ត​របស់ខ្លួន។ ការ​យក​ចិត្ត​ទុក​ដាក់​នេះ គឺជា​ការ​លើក​ទឹកចិត្ត​ដ៏​ធំធេង​សម្រាប់​កងទ័ព​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ជួរមុខ​ឲ្យមាន​កម្លាំងចិត្ត និង​ជឿជាក់ថា ក្រុមគ្រួសារ​របស់ខ្លួន​នៅ​ជួរ​ក្រោយ​ទទួល​បានការ​មើលថែ​ដិត​ដល់។

ប្រជាពលរដ្ឋ​ចំនួន ១១៨០​គ្រួសារ ក្នុង​១ ​គ្រួសារ​ ទទួលបាន ១​ឃី​ត ភួយ ១ , ប្រហុក ១​គីឡូក្រាម​ , ឆៃប៉ូវ ១​គីឡូក្រាម ​, អំបិល ១​គីឡូក្រាម ​, កេស​សម្ភារៈ​ចំនួន ​៩​មុខ (​សាប៊ូ​ដុស ខ្លួន ១​ដុំ​ , សំឡី​អនាម័យ ១​ដុំ ​, មី​ ៥​កញ្ចប់ ​, នំ​ផ្អែម​ប្រៃ ១ កញ្ចប់ ​, ទឹកដោះគោ​ខាប់ ១​កំប៉ុង ​, ខោ​ទឹកនោម​ ១​ដុំ​ , ក្រដាស​សើម​ ១​ដុំ ​, ម្សៅ​ទឹកដោះគោ ១​កំប៉ុង ​, ក្រមា ១) អង្ករ ២៥​គីឡូក្រាម និង​ថវិកា ៥ ម៉ឺន​រៀល ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម