Connect with us

ព័ត៌មានជាតិ

UN​ចាប់​ផ្ដើម​វាយ​តម្លៃ​លើ​តម្រូវ​ការ​បន្ទាន់​សម្រាប់​ជន​ភៀស​សឹក​ស្រប​ពេល​ដែល​បញ្ចេញជំនួយ​ជា​បន្តបន្ទាប់​

បានផុស

នៅ

អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​ (NCDM) ចាប់​ផ្ដើម​វាយ​តម្លៃ​តម្រូវ​ការ​បន្ទាន់​សម្រាប់​ជន​ភៀស​សឹក​ និង​ការ​ស្ដារ​ឡើង​វិញ​សម្រាប់​ជន​ងាយ​រងគ្រោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ​ UN in Cambodiaក្រុម​ការងារ​ចម្រុះ​នឹង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ភៀស​សឹក (IDPs) និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​តម្រូវការ​ចាំបាច់​ និង​បន្ទាន់ ទាំង​ផ្នែក​ជម្រក​ស្នាក់​នៅ អនាម័យ ទឹក​ស្អាត សុខភាព ស្បៀងអាហារ ការអប់រំ និង​ការ​គាំពារ។

ក្នុង​សេចក្ដី​ប្រកាស​នោះ​បាន​សរសេរ​ថា៖ «ការសិក្សា​ប៉ាន់​ប្រមាណ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​រួម​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ជួយ​ដល់​ប្រជាជន​នៅ​កម្ពុជា»។

លទ្ធផល​នៃ​ការ​ប៉ាន​ប្រមាណ​រួមគ្នា​នេះ​នឹង​ជួយ​រាជរដ្ឋាភិបាលកម្ពុជា​ និង​ដៃគូពាក់ព័ន្ធ​ក្នុងការ​កំណត់​អាទិភាព​ដើម្បី​ផ្តល់​ជំនួយ ពង្រឹងការសម្របសម្រួល និងធានាដល់ការផ្តល់ជំនួយទាន់ពេលវេលា និងសមស្របតាមស្តង់ដារជំនួយមនុស្សធម៌។

បើតាម​អង្គការ​សហប្រជាជាតិ​ ចាប់​តាំង​ពី​ខែ​មិថុនា​មក ពលរដ្ឋភៀសសឹកប្រមាណជាង ១០​ម៉ឺននាក់​នៅ​ក្នុង​ខេត្ត​ចំនួន​៧ បាន​ទទួលការ​គាំទ្រ​ពី​វេទិកា​ឆ្លើយតប​មនុស្សធម៌ (HRF) និង​អង្គការសហប្រជាជាតិ ផ្នែកអនាម័យ ទឹកស្អាត សុខភាព ការអប់រំ ស្បៀងអាហារ និងជំរកស្នាក់នៅ។ បន្ថែមលើនេះ UN ក៏​បានធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រ​ដល់ពលករ​ដែល​ត្រលប់​មក​ពីប្រទេសថៃ ដើម្បីទទួលបានការងារនិងសេវាសង្គមចាំបាច់ ដូចជាសេវា​គាំពារ​សង្គម​។

គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ការ​​ឈ្លាន​ពាន​របស់​ថៃ​​លើ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ៣០នាក់​បាន​ស្លាប់ របួស​៨៨នាក់​ និង​បង្ក​ឱ្យ​មនុស្ស​ជាង​៦៤​ម៉ឺន​នាក់​ភៀស​សឹក​ ដែល​ធ្វើ​ឱ្យ​មាន​តម្រូវ​ការ​បន្ទាន់​លើ​ផ្នែក​សុខភាព ដែល​ពេល​នេះ​UN តាម​រយៈ​អង្គការ​សុខភាព​ពិភព​លោក​បាន​បញ្ជូន​សម្ភារ​សុខាភិបាល​បន្ទាន់​ទៅ​កាន់​ទី​តាំង​ភៀស​សឹក​ ដើម្បីគាំទ្រដល់ការឆ្លើយតបផ្នែកសុខភាពរបស់រាជរដ្ឋាភិបាល ក្នុងការ​បន្ត​ផ្តល់សេវាសុខាភិបាល និងការថែទាំសុខភាពសារវន្ត ទៅកាន់​សហគមន៍​ដែល​កំពុង​រង​ផល​ប៉ះពាល់៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម