ព័ត៌មានជាតិ
ឪពុកវីរកងទ័ពជួរមុខម្នាក់នៅទិសភ្នំទ្រព្យ រងគ្រោះថ្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
វីរកងទ័ពជួរមុខកម្ពុជាម្នាក់ ឈរជើងប្រចាំនៅទិសភ្នំទ្រព្យ ទទួលបានដំណឹងថាឪពុករបស់ខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍រហូតបណ្ដាលឱ្យបាត់បង់ជីវិត។
លោក ហ៊ួត ចាន់បូរ ជាវីរកងទ័ពបម្រើនៅអង្គភាព ២៨៣ នៃកងពលតូចអន្តរាគមន៍ ១២៨ ខេត្តស្ទឹងត្រែង មានទីលំនៅ រស់នៅភូមិដីសម្បទាន កាកុត ក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

ក្នុងអំឡុងពេលមានសង្គ្រាមជាមួយសៀមនេះ លោក លោក ហ៊ួត ចាន់បូរ បានទៅឈរជើងប្រចាំការនៅចំណុច ៥ មករា ទិសភ្នំទ្រព្យ។ ក្នុងរយៈពេលដែលលោកឈរជើងក៏បានទទួលដំណឹងថា ឪពុកលោកបានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ថ្នាក់បាត់បង់ជីវិត។ ពេលទទួលបានដំណឹងដូច្នេះរូបលោកក៏បានសុំមេ ហើយមេក៏បានអនុញ្ញាតិឱ្យលោកមកធ្វើពិធីបុណ្យជូនឪពុក។
លោកប្រាប់ដូច្នេះថា៖ «អារម្មណ៍ពេលខ្ញុំទទួលបានដំណឹងឪពុកស្លាប់ភ្លាម មានអារម្មណ៍ក្តុកក្ដួលស្រាលខ្លួន និយាយអ្វីមិនចេញ។ កន្លងមកធ្លាប់តែគិតថា ខ្លួនកំពុងនៅសមរភូមិមុខ កំពុងជាប់ដៃប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដី មិនដែលគិតថាមានជីវិតត្រឡប់មកជួបពុមម៉ែបងប្អូនវិញ បែរជាអ្នកផ្ទះមានរឿងបែបនេះទៅវិញ»។

លោកបន្តថា៖ «ខ្ញុំតែងតែគិតថា នៅពេលខ្ញុំទៅដល់ទិសមុខ ខ្ញុំបានប្ដេជ្ញានឹងធ្វើតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាបទបញ្ជារបស់មេបញ្ជាការផ្ទាល់ ទោះបីដឹងថាផ្លូវនេះគ្រោះថ្នាក់ ផ្លូវនេះពិបាក ខ្ញុំប្តេជ្ញាធ្វើឱ្យបាន មិនដែលគិតថាមានជីវិតរស់ត្រឡប់មកវិញម្តងណាឡើយ។ ពេលខ្ញុំទៅ គឺខ្ញុំគិតថា បងប្អូនយុទ្ធមិត្តនៅខាងមុខ គាត់យ៉ាងម៉េច គឺខ្ញុំដូចគ្នា មិនដែលមានក្នុងចិត្តមួយថា និងមានជីវិតមកវិញទេ ព្រោះកន្លែងនោះ គឺខ្ញុំជួបផ្ទាល់ឆ្លងកាត់នូវគ្រាប់ រំសេវ និងសភាពកាណ៍សមរភូមិផ្ទាល់ៗមុខ មានអារម្មណ៍ថា ខ្ញុំធ្វើបានតាមបណ្ដាំឪពុក តែមកទល់ពេលនេះដំណឹងសោកសៅដែលខ្ញុំទទួលបាន គឺឪពុកខ្ញុំទទួលមរណៈភាពមុនខ្ញុំបានបទឈប់បាញ់។
«មុនចូលដល់កន្លែងសមរភូមិ កន្លែងប្រយុទ្ធ ដែលជាតំបន់គ្រោះថ្នាក់នេះ វីរកងទ័ពរូបនេះតែងតែទទួលបានពាក្យណែនាំពីគឪពុកថា កូនឯងត្រូវតស៊ូ ព្យាយាម ខ្ញុំថា ខ្ញុំធ្វើបាន ខ្ញុំតស៊ូបាន តែចុងក្រោយគាត់បែរជាទៅចោលខ្ញុំ មុនខ្ញុំ ខ្ញុំធ្លាប់ទន្ទឹងរងចាំថា ថ្ងៃណាមួយនឹងបានសន្តិភាព និងបានបទឈប់បាញ់មកផ្ទះវិញ ខ្ញុំនឹងយកសាច់ ឈាម ឆ្អឹង និងស្បែក ដែលគាត់ផ្ដល់ឱ្យខ្ញុំនូវជីវិតមួយនេះ ឱ្យគាត់ឃើញ តែទីបំផុត ខ្ញុំមកមិនទាន់ដង្ហើមចុងក្រោយពុកទេ»។
ដោយសារជីវភាពខ្វះខាត មិនមានលុយសម្រាប់ធ្វើបុណ្យ សូម្បីលុយទិញក្ដាមឈូសក៏គ្មានដែរ ហើយក៏មិនទាន់ដឹងថា បុណ្យនេះ ត្រូវចំណាយអស់ប៉ុណ្ណា តិច ឬច្រើន ក៏មិនទាន់ដឹង តាមរយៈកម្ពុជាថ្មី ទាហានជួរមុខ លោក ហ៊ួត ចាន់បូរ អត្តលេខ ២៥២០០៧ ឈរជើងនៅចំនុច ៥ មករា ទិសភ្នំទ្រព្យ ក៏អំពាវនាវដល់អាជ្ញាធរខេត្តនិងសប្បុរសជនជួយឧបត្ថម្ភសម្រាប់យកថវិកាមកធ្វើបុណ្យតាមរយៈលេខទូរសព្ទលេខ 0882972928៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


