ព័ត៌មានជាតិ
ឃាត់ខ្លួនអ្នកលេងភ្នាល់ទឹកភ្លៀង១៣នាក់ដែលប្រមូលផ្ដុំគ្នាបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់
ក្រុមនាក់លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១៣នាក់ ដែលប្រមូលផ្ដុំគ្នាមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋាន ចូលរួមចុះអនុវត្តឃាត់ខ្លួន និងនាំខ្លួនអ្នកប្រព្រឹត្តិល្បែងភ្នាល់ទឹកភ្លៀងដោយមានការប្រមូលផ្តុំនៅចំណុចទីវាល ស្ថិតក្នុងភូមិចម្ការសំរោង២ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង បានចំនួន១៣នាក់ ប្រុស១២នាក់ស្ត្រី១នាក់ កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

ប្រភពបន្តថា ការឃាត់ខ្លួនអ្នកប្រមូលផ្តុំមើលមេឃភ្នាល់ទឹកភ្លៀងទាំង១៣នាក់ខាងលើនេះ ក៏បានដកហូតសម្ភារៈមួយចំនួនរួមមាន រថយន្តចំនួន០៤គ្រឿង,ម៉ូតូចំនួន១០គ្រឿង,វិទ្យុទាក់ទងចំនួន០៣គ្រឿង។
ក្រោយឃាត់ខ្លួនបច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរ និងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


