ជីវិតកម្សាន្ដ
ខេមរ: សិរីមន្ត ទប់ទឹកភ្នែកមិនជាប់ ពេលជួបផ្ទាល់ជាមួយក្មេងៗនៅជំរុំភៀសសឹក ខណៈមូលនិធិលោកនៅតែបន្ត
គិតរហូតមកទល់ពេលនេះ កំពូលតារាចម្រៀងឧកញ៉ា ខេមរ: សិរីមន្ត នៅតែបន្តសកម្មភាពចុះជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកនៅតាមបន្ទាត់ព្រំដែនកំឡុងពេលសង្គ្រាមសៀមឈ្លានពាន។ ក្នុងសកម្មភាពនេះដែរ លោក ខេមរ: សិរីមន្ត ក៏ទប់ទឹកភ្នែកមិនជាប់ដែរ ពេលបានជួបផ្ទាល់ជាមួយក្មេងៗភៀសសឹក។

ជាការពិតចាប់តាំងពីយោធាសៀមឈ្លានពានបូរណ ភាពទឹកដីប្រទេសកម្ពុជា កំពូលតារាចម្រៀង ខេមរ: សិរីមន្ត បានសម្រេចបង្កើតមូលនិធិសប្បុរជនដើម្បីជួយដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹកនៅតាមបន្ទាត់ព្រំដែន ខណ:សកម្មភាពនេះទទួលបានបការគាំទ្រខ្លាំងពីមហាជនទាំងក្នុងនិងក្រៅប្រទេស។
តារាចម្រៀងល្បីឈ្មោះ លោក ខេមរ: សិរីមន្ត បានបញ្ជាក់ថា “ជួបផ្ទាល់កាន់តែស្រណោះអាណិតក្មួយៗខ្លាំ ងណាស់តុក្កតាសម្ភារៈសិក្សានិង ទឹកដោះគោដែលបងប្អូនផ្ញើរតាមរយៈខ្ញុំ ខ្ញុំបានចែកដល់ពួកគាត់ហើយពួ កគាត់សប្បាយរីករាយខ្លាំងណាស់ «នេះហើយ ជាសង្គ្រាម»”។
តារាចម្រៀងឧកញ៉ា ខេមរ: សិរីមន្ត បាននិយាយបន្ថែមទៀតថា “ជួបផ្ទាល់ កាន់តែពិបាកទប់អារម្មណ៍ស្បៀងដែលបងប្អូនផ្ញើតាមរយៈលោកផ្ទាល់ គឺបានទៅដល់បងប្អូនភៀសសឹក និងវីរកងទ័ពទៀតហើយដែលមានចំនួន ៩០០គ្រួសារនិងវីរ:កងទ័ពផងដែរ។
តាមរយ:នៃទង្វើដ៏ល្អរបស់កំពូលតារាចម្រៀង ខេមរ: សិរីមន្ត នេះដែរ កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា៕ ដោយ: ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


