ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហើបតម្លៃខ្លួនច្រៀងត្រឹមតែ ៦ បទ បានលុយរហូតខ្ទង់ម៉ឺនដុល្លារ
តារាចម្រៀងដែលមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ឃើញថា លោកមិនត្រឹមតែជោគជ័យលើអាជីពសិល្បៈចម្រៀងប៉ុណ្ណោះទេ គឺថែមទាំងកំពុងក្តោបក្តាប់លើមុខជំនួញអចលនទ្រព្យយ៉ាងណែនពេញដៃទៀតផង។

ទន្ទឹមគ្នាដែលអាជីពសិល្បៈ និងមុខជំនួញកាន់តែជោគជ័យហើយរីកដុះដាលខ្លាំងនោះដែរថ្មីៗនេះ ស្រាប់តែឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាសទម្លាយតម្លៃខ្លួនក្នុងការឡើងឆាកតន្ត្រីច្រៀងត្រឹមតែ ៦ បទប៉ុណ្ណោះបានលុយរហូតខ្ទង់ម៉ឺនដុល្លារ។ ការទម្លាយនេះ បានធ្វើឲ្យអ្នកមហាជន និងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍គ្រប់គ្នា។

បើតាមការបង្ហើបពីសំណាក់តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានលើកឡើងកាលពីថ្មីៗកន្លងទៅថា សម្រាប់តម្លៃខ្លួនក្នុងការឡើងច្រៀងតាមឆាកតន្ត្រីម្តងៗគឺកំណត់ចំនួនបទចម្រៀងពោលគឺ ច្រៀងលោកទទួលបានរហូតដល់ទៅ ១០ ០០០ ដុល្លារឯណោះ។ នេះហើយជាចំណុចជោគជ័យមួយលើវិថីសិល្បៈកន្លងមក។


គួររម្លឹកថាកំពូលតារាចម្រៀង គឺលោក ខែម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ត កាលពីថ្មីៗនេះត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារជាឧកញ៉ា។ តាមរយៈដំណឹងនេះដែលភ្លាមៗនោះគេឃើញមានអ្នកគាំទ្រ និងមិត្តភក្តិសិល្បៈរួមអាជីពជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលព្រមទាំងសម្តែងការចូលរួមអបអរគ្រប់គ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


