ព័ត៌មានអន្ដរជាតិ
នៅថៃ! អគ្គិភ័យ ឆាបឆេះនៅកន្លែងបាក់ដងស្ទូចថ្ងៃមុន លើផ្លូវ Rama II
ប្រទេសថៃត្រូវជួបគ្រោះជាបន្តបន្ទាប់ ជាពិសេសហេតុការណ៍បាក់ដងស្ទូចសង្កត់លើរថភ្លើងល្បឿនលឿននៅខេត្ត Nakhon Ratchasima បណ្តាលឲ្យមនុស្ស៣២នាក់ស្លាប់។

ចំណែកនៅ Samut Sakhon វិញ ក៏កើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់ដែរពាក់ព័ន្ធការបាក់ដងស្ទូច ហើ យចុងក្រោយបំផុតនេះ មានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កជាផ្សែងខ្មៅខ្មួលខ្មាញ់ថែមទៀតផង នៅកន្លែងបាក់ដងស្ទូចថ្ងៃមុនលើផ្លូវ Rama II បណ្តាលឲ្យពលរដ្ឋនិងកម្មករភិតភ័យយ៉ាងខ្លាំង។
អាជ្ញាធរកំពុងបើកការស៊ើបអង្កេតលើករណីអគ្គិភ័យនេះ ប៉ុន្តែជាបឋមគេសន្និដ្ឋានថា ភ្លើងប្រហែលឆេះ នៅពេលដែលមានសម្ភារធ្លាក់ទៅបុកទង្គិចនឹងប្រព័ន្ធអ៊ីដ្រូលីកនៅខាងក្រោម ដែលបណ្ដាលឲ្យមានការលេចធ្លាយប្រេង។ មន្ត្រីជំនាញជឿជាក់ថា ប្រេងបានឆាបឆេះ បន្ទាប់ពីប៉ះជាមួយកម្តៅពីគ្រោងដែក និងឧបករណ៍លោហៈនៅជុំវិញ ដែលបង្កជាផ្កាភ្លើង ផ្សែង និងអណ្តាតភ្លើង។
តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ អគ្គិភ័យនេះកើតឡើងនៅកន្លែងតែមួយ ដែលកាលពីសប្តាហ៍មុន មានការបាក់ដងស្ទូច បណ្តាលឲ្យធ្លាក់ផ្ទាំងប៉េតុងផ្លូវមកក្រោម។
ទោះបីជាយ៉ាងណាក៏ដោយ ហេតុការណ៍ទាំងពីរលើកនេះ មិនបណ្តាលឲ្យមាននរណាម្នាក់ បាត់បង់អាយុជីវិតនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


