កីឡា
ទឹកចិត្តល្អណាស់ យ៉ាស៊ីន មហាម៉ាត់ និង វេស្សវន្ត ដកតម្លៃខ្លួនប្រកួតបានជិត ៤០០ដុល្លារជួយវីរកងទ័ព
សិស្សគុនលោក សេន ប៊ុនថេន រួមមានកីឡាករ ប៉ែនកាក់ យ៉ាស៊ីន មហាម៉ាត់ និង វេស្សវន្ត បន្ទាប់ពីប្រកួតរួចរាល់ហើយនោះបានដកថវិកាតម្លៃខ្លួនមួយចំនួនសរុបជិត ៤០០ដុល្លារដើម្បីឧបត្ថម្ភដល់វីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែន។

លោក សេន ប៊ុនថេន និងសិស្ស
នេះបើតាមវីដេអូរបស់លោក សេន ប៊ុនថេន ថាជាទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា ស្រឡាញ់ប្រជាជនកម្ពុជា កីឡាកររបស់ខ្លួន ៣រូបរួមមាន ប៉ែនកាក់ យ៉ាស៊ីន បានដកថវិកាតម្លៃខ្លួនប្រកួតចំនួន ១លានរៀល រីឯ មហាម៉ាត់ បានដកតម្លៃខ្លួនប្រកួតចំនួន ៤០ម៉ឺនរៀល និងកីឡាករថ្នាល វេស្សវន្ត ក៏បានដកថវិកា ១០ម៉ឺនរៀលផងដែរដើម្បីឧបត្ថម្ភដល់វីរកងទ័ពដែលកំពុងឈរជើងតាមបណ្ដោយព្រំដែនខ្មែរ-សៀម។

មហាម៉ាត់ និង យ៉ាស៊ីន
លោក សេន ប៊ុនថេន បញ្ជាក់ទៀតថា នេះជាទឹកចិត្តផ្ទាល់ខ្លួនរបស់សិស្សៗនោះទេមិនបានបង្ខំឲ្យធ្វើបែបនេះនោះឡើយ។ កន្លងទៅមិនត្រឹមតែថវិកានោះទេ ពោលកីឡាករបរទេសប៉ុន្មាននាក់នៅក្នុងក្លឹបនេះតែងតែជួយជាកម្លាំង បរិច្ឆាគឈាម ជួយដល់ចលនាឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក និងរីរកងទ័ពខ្មែរដែលបានប្រឈមមុខជាមួយសៀមឈ្លានពានឯព្រំដែន។

កីឡាករទាំង៣ដែលឧបត្ថម្ភថវិកា
បញ្ជាក់ដែរថា ការបរិច្ឆាគថវិកានេះបន្ទាប់ពីពួកគេបានឈ្នះខ្សែក្រវាត់ និងពានថ្មីៗនេះដែលទទួលបានប្រាក់លើកទឹកចិត្តពីកម្មវិធី។ មែនទែនទៅក្លឹបប្រដាល់លោកសេនប៊ុនថេនគឺតែងតែជួយយ៉ាងសកម្មដល់ចលនាឧបត្ថម្ភគាំទ្រដល់ជនភៀសសឹក និងកងទ័ព អំឡុងផ្ទុះសង្គ្រាមឈ្លានពានរបស់សៀមមកលើកម្ពុជាកន្លងមកនេះ។ ចំណែកកីឡាករបរទេសទាំងអស់ដែលកំពុងរួមរស់ជាមួយក្លឹបក៏សុទ្ធតែជាអ្នកមានសន្ដានចិត្តល្អស្រឡាញ់ប្រទេសកម្ពុជា ប្រជាជនកម្ពុជា និងគុនខ្មែរផងដែរ។ ពួកគេតែងតែឡើងប្រកួតតំណាងឲ្យគុនខ្មែរដើម្បីជាការរួមចំណែកផ្សព្វផ្សាយក្បាច់បុរាណមួយនេះដល់ពិភពលោក៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


