ជីវិតកម្សាន្ដ
សួង សាខារ៉ានីត សរសើរវីរភាពគ្រូពេទ្យខ្មែរ និងសមត្ថកិច្ចប្រយុទ្ធប្រឆាំកូវីដ-១៩
ភ្នំពេញ៖ តួអង្គស្រីល្បីក្នុងរឿង កូនក្រក កញ្ញា សួង សាខារ៉ានីត ក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងតែជួបបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ រាតត្បាតនោះជារឿយៗនាងតែងតែធ្វើការបួងសួងសុំសេចក្តីសុខជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសឱ្យចៀសផុតពីជំងឺក៏កាចសាហាវមួយនេះ។
ទន្ទឹមគ្នានេះដែរតារាសម្តែងស្រីរូបស្រស់ សួង សាខារ៉ានីត ក៏បានធ្វើការកោតសរសើរខ្លាំងចំពោះវិរភាព និងការលះបង់ដ៏ធំធេងរបស់ក្រុមគ្រូពេទ្យដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋខ្មែររាប់ពាន់នាក់ដែលកំពុងប្រឈមជំងឺកូវីដ-១៩នាពេលបច្ចុប្បន្ននេះ។
ថ្លែងប្រាប់ឱ្យដឹងតាមបណ្តាញសង្គមហ្វេសប៊ុនមុននេះ សួង សាខារ៉ានីត បានលើកឡើងថា៖ “ខ្ញុំមិនចង់ជឿថាស្រុកខ្មែរមានគ្រូពេទ្យមានទឹកចិត្តល្អច្រើនបែ បនេះអ៊ីចឹងទេ ពួកគាត់សុខចិត្តយកសេចក្តីសុខរបស់គាត់មកប្រថុយជីវិតដើម្បីព្យាបាលជួយសង្គ្រោះអាយុជីវិតបងប្អូនខ្មែររាប់ពាន់នាក់បែបនេះទេ”។
កញ្ញា សួង សាខារ៉ានីត បានបន្តទៀតថា៖ “ដូចដែលបងប្អូនបានឃើញស្រាប់ហើយទាំងក្រុមគ្រូពេទ្យ និងបូករួមទាំងបងៗមន្ត្រីប៉ូលីសប៉េអឹមគ្រប់ជាន់ ថ្នាក់គឺពួកគាត់បានលះបង់ខ្លាំងណាស់ដើម្បីជួយពលរដ្ឋខ្មែរ។ ដូច្នេះហើយពួកខ្ញុំពិតជាសូមអគុណខ្លាំងណាស់”។
តារាស្រី សួង សាខារ៉ានីតក៏បានបង្ហាញជំនឿរបស់ខ្លួនថា នាងជឿជាក់១០០ភាគរយនឹងអាចកាត់ផ្ដាច់នៃការឆ្លងរីករាលដាលក្នុងពេលឆាប់ៗនេះ។ ម្យ៉ាង ទៀតអ្វីដែលសំខាន់សូមបងប្អូនដែលបានឆ្លងហើយត្រូវតែពង្រឹងស្នារតីមើលថែព្យាបាលយកឈ្នះជំងឺនេះឱ្យបាននោះ វាមិនអាចសម្លាប់យើងបានទេ។ ដូច្នេះសូមចូលរួមទប់ស្កាត់ទាំងអស់គ្នា អនុវត្ត ៣កុំ៣ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាល៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ