Connect with us

កីឡា

កីឡាករគុនខ្មែរឆ្នើមៗ ២ ក្រុម ត្រូវចេញទៅ បារាំង និង អេស្ប៉ាញ ខែ កុម្ភៈ ខាងមុខ

បានផុស

នៅ

កីឡាករគុនខ្មែរឆ្នើមៗ នឹងមមារញឹកខ្លាំងនៅខែ កុម្ភៈ ឆ្នាំ ២០២៦ ខាងមុខ ដោយត្រូវចេញទៅប្រកួតនៅ ២ ប្រទេសនៅតំបន់ អឺរ៉ុប រួមមាន បារាំង និង អេស្ប៉ាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ៧ ខែ កុម្ភៈ មានកីឡាករគុនខ្មែរ ៤ នាក់នឹងត្រូវចេញទៅប្រកួតក្នុងកម្មវិធី Espana vs Camboya Clash of Nations នៅប្រទេស អេស្ប៉ាញ រួមមាន ម៉ឺន មេឃា អេ អាំម៉ារីនភូថង សែន រ៉ាដេត និងគោរមៈ ច័ន្ទរាជ្យ។ ក្នុងនោះ ម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករ Sebastian Rodriguez។ អេ អាំម៉ារីនភូថង ត្រូវជួបជាមួយកីឡាករ Jorge Pastor។ សែន រ៉ាដេត ត្រូវជួបជាមួយកីឡាករ Gonzalo Tebar។ ចុងក្រោយ គោរមៈ ច័ន្ទរាជ្យ ត្រូវជួបជាមួយកីឡាករ Maxi El Rayo។

ដោយឡែកមួយក្រុមទៀតរួមមាន លន បញ្ញា បឺត សង្ឃឹម ពេជ្រ សម្បត្តិ ពេជ្រ អទិទេ និង គ្រូក្មេងសៀង ហៃ នឹងត្រូវចេញទៅ បារាំង ប្រកួតក្នុងកម្មវិធី ២៨ ខែ កុម្ភៈ។ ក្នុងនោះ ពេជ្រ សម្បត្តិ ត្រូវជួបជាមួយកីឡាករ Maxime Combes។ បឺត សង្ឃឹម ត្រូវជួបជាមួយកីឡាករ Martin Steven។ ពេជ្រ អទិទេព ត្រូវជួបជាមួយក្រុម Mbye Samb។ គ្រូក្មេងសៀង ហៃ ត្រូវជួបជាមួយកីឡាករ Niad Nassidou និងមួយគូទៀត លន បញ្ញា ត្រូវជួបជាមួយកីឡាករ Mohamed Cheick។

ការចេញទៅ អេស្ប៉ាញ និង អឺរ៉ុប មិនមែនជាលើកទី ១ នោះទេសម្រាប់កីឡាករគុនខ្មែរ ដែលទទួលបានឱកាសចេញទៅប្រកួតនៅទីនោះ។ ទោះបីជាយ៉ាងណា ការចេញទៅកន្លងៗមក​ គឺពុំសូវទទួលបានលទ្ធផលជោគជ័យនោះទេ ដោយភាគច្រើនចាញ់ច្រើនជាងឈ្នះ។ ការចេញទៅលើកនេះ អ្នកគាំទ្រភាគច្រើនជឿជាក់ ថា នឹងទទួលបានលទ្ធផលវជ្ជមានច្រើន ដោយកីឡាករគុនខ្មែរ ដែលបានបង្ហាញខាងលើ សុទ្ធតែជាកីឡាករឆ្នើមៗ ដែលកំពុងឡើងដៃបច្ចុប្បន្ន៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម