ព័ត៌មានជាតិ
ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា! ៦ខែចុងក្រោយ កម្ពុជាចេញញត្តិថ្កោលទោស ការបំភ្លឺ សេចក្តីថ្លែងការណ៍ជិត៧០០លើក
គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃ តាំងពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ មក ទាំងថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួងស្ថាប័ននានាដែលជាសេនាធិការរបស់រដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ដោយចាត់ទុកជាកិច្ចការអាទិភាពចម្បងបំផុត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឱ្យដឹងថា ជាក់ស្តែង ក្នុងអំឡុងពេល ៦ ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញត្តិថ្កោលទោស លិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗគ្រប់ទម្រង់សរុបជិត ៧០០ លើក។ ក្នុងនោះមានដូចជា ក្រសួងការពារជាតិចំនួន ៣៨៣ លើក ក្រសួងមហាផ្ទៃ ៨៣ លើក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៦៤ លើក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៤៩ លើក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២៧ លើក អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការ ២៥ លើក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ២០ លើក មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ១៦ លើក និងក្រសួងធម្មការ និងសាសនា ចំនួន ១លើក។
ដោយឡែកអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការការជាមួយស្ថាប័ននានា ដោយមានការសម្របសម្រួលពីបញ្ជាការដ្ឋានព័ត៌មានបានរៀបចំធ្វើបច្ចុប្បន្នភាពជិត ២០០ លើក ដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងភាគីថៃ ក៏ដូចជាបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជាចំពោះការការពារអធិតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាសហគមន៍អន្តរជាតិបានជ្រាប។
ក្រៅពីនេះ ក្រសួងការបរទេសធ្វើបទបង្ហាញចំនួន ១៤ លើជូនប្រធាន និងតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិ អំពីបច្ចុប្បន្នភាពនៃស្ថានការណ៍វិវត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានដឹកនាំអង្គទូត និងអង្គការអន្តរជាតិចុះពិនិត្យមើលស្ថានភាពជាក់ស្តែងតាមបណ្តាខេត្តជាប់ព្រំដែនចំនួន ៤លើក។

ជាការកត់សម្គាល់ ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ តវ៉ាប្រឆាំងចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃដែលរំលោភដែនអធិបតេយ្យភាពទឹកដីកម្ពុជា តាមរយៈការដាក់កុងតឺន័រ សាងសង់លេណដ្ឋានក្នុងទឹកដីកម្ពុជា។ រីឯក្រសួងវប្បធម៌ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយោធាថៃដែលបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទ និងគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដោយចាត់ទុកជាសកម្មភាពគឃ្លើននិងបំពានច្បាប់ទាំងកម្រោល។ ចំណែកអាជ្ញាធរមីនកម្ពុជា ក៏បានថ្កោលទោសក្រុមយោថៃ ប្រើប្រាស់គ្រាប់បែកចង្កោមមកលើកម្ពុជាដែលច្បាប់អន្តរជាតិហាមឃាត់ កំពុងបង្កការគំរាមកំហែងដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


