Connect with us

ព័ត៌មានជាតិ

ក្រុម​ដែល​ចូលរួមការ​ប្រកួត​សប្បរសធម៌​កន្លង​ទៅ​នេះ​ច្បាស់​ជា​បាន​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដើម្បី​ត្រៀម​​លេង​ពាន​សម្ដេច​ ក្រឡាហោម​

បានផុស

នៅ

អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា​ លោក​ អាំង​ សិរីពិសិដ្ឋ​ ថា​ការ​ប្រកួត​ពាន​រង្វាន់​សប្បុរសធម៌​កន្លង​ទៅ​នេះ​គឺ​បាន​ជួយ​ដល់​ក្រុម​ទាំង​៤​ ដឹង​ពី​ចំណុច​ល្អ​ និង​កង្វះខាត​របស់​ខ្លួន​ដើម្បី​ពង្រឹង​ក្រុម​ឡើង​វិញ​ត្រៀម​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ ខាង​មុខ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អាំង​ សិរីពិសិដ្ឋ​

លោក​ អាំង​ សិរីពិសិដ្ឋ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​សប្បុរសធម៌​កន្លង​ទៅ​បាន​ទាំង​ថវិកា​ជួយ​ជនភៀសសឹក​ កងទ័ព​ ផង​ និង​បាន​ជួយ​ដល់​ការ​ពង្រឹង​ក្រុម​ទាំង​ ៤​ផងដែរ។​ ពោល​ក្រុម​ទាំង​៤​ មិន​ថា​ វិសាខា​ ក្រសួង​មហាផ្ទៃ​ ស្នងការ​ និង​បញ្ជាការដ្ឋាន​អង្គរក្ស​ បាន​ដឹង​ពី​ចំណុច​ល្អ​ និង​ចំណុច​ខ្វះខាត​របស់​ក្រុម​ខ្លួន​ដើម្បី​បាន​កែប្រែ​ក៏​ដូច​ជា​រៀបចំ​ក្រុម​លេង​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង។​

អគ្គលេខាធិការ​រូប​នេះ​បន្ត​ទៀត​ថា​ តាម​មើល​ជាក់ស្ដែង​កីឡាករ​ដែល​ចូលរួម​ប្រកួត​កន្លង​ទៅ​នេះ​សុទ្ធតែ​ជា​បេក្ខភាព​ដែល​ក្រុម​អាច​នឹង​ដាក់​ឲ្យ​លេង​នៅ​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម។​ ដូច្នេះ​ការ​ប្រកួត​កន្លង​ទៅ​នេះ​ក៏​ជា​ការ​ប្រកួត​កម្ពៅ​សាច់ដុំ​ដល់​ក្រុម​ទាំង​នោះ​ផង​ដែរ។​

ទិដ្ឋភាព​ប្រកួត​សប្បុរសធម៌​កន្លងទៅ

ជា​មួយ​គ្នា​នោះ​លោក​ក៏​សុំ​ការ​អភ័យទោស​ដល់​ក្រុម​បាល់ទះ​ស្នងការរដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ដែល​ជា​ម្ចាស់​ពាន​សម្ដេច​ ក្រឡាហោម​ ផង​ដែរ​ដែល​មិន​បាន​អញ្ជើញ​ឲ្យចូលរួម​ការ​ប្រកួត​សប្បរធម៌​នេះ​ ព្រោះ​មិន​ចង់​រំខាន​ដល់​ក្រុម​ត្រូវ​ធ្វើ​ដំណើរ​មក​ភ្នំពេញនាំ​ឲ្យ​ឆ្ងាយ​ជា​ដើម។​

ទិដ្ឋភាព​ប្រកួត​សប្បុរសធម៌​កន្លងទៅ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​បាល់ទះ​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​សប្បុរសធម៌​ជួយ​ជនភៀសសឹក​ និង​កងទ័ព​ កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រុម​ជាប់​ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ស្នងការ​រាជធានីភ្នំពេញ​ លេខ២​ បាន​លើ​ ក្រសួង​មហាផ្ទៃ​ លេខ៣​ បាន​លើ​ វិសាខា​ និង​លេខ៤​ បញ្ជាការរដ្ឋាន​អង្គរក្ស។​ ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ តទៅ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម