Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ណាតូ ពោលពាក្យ «សូមសំណាងល្អ» ទៅអឺរ៉ុប សម្រាប់​អ្នក​ដែល​​ថា​រស់ដោយ​គ្មាន​អាមេរិក​បាន

បានផុស

នៅ

«សូមសំណាងល្អ» ជាឃ្លា​ដែល​អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ផ្ញើ​ទៅកាន់សមាជិកសភានៃសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ​ទី​២៦​ខេ​មករា​ឆ្នាំ​២០២៦ ដែល​យល់​ថា អឺរ៉ុបមានសមត្ថភាពការពារព្រំដែនរបស់ខ្លួនបាន ដោយគ្មានការគាំទ្រផ្នែកយោធា និងនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក។

លោក Mark Rutte (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម Politico លោក Rutte បានអះអាង​​ថា «ស្វ័យភាពយុទ្ធសាស្ត្រ» របស់អឺរ៉ុបគឺ​ជាក្តីស្រមៃច្រើនជាងការពិត។ លោក​បាន​បន្ថែម​ថា ទ្វីបនេះនៅតែពឹងផ្អែកជាមូលដ្ឋានលើទីក្រុងវ៉ាស៊ីនតោន ហើយនឹងត្រូវប្រឈមមុខនឹងវិបត្តិសន្តិសុខនិងហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ បើព្យាយាមបំបែកខ្លួនចេញ។ លោកបានព្រមានថា សូម្បីតែគោលដៅចំណាយលើវិស័យការពារជាតិថ្មីដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនាទីក្រុងឡាអេ ក៏នឹងមិនទាន់គ្រប់គ្រាន់ដើម្បីជំនួសឆ័ត្រសន្តិសុខរបស់អាមេរិកបានដែរ។

ការលើកឡើងរបស់អគ្គលេខាធិការរូបនេះ បានបង្ហាញ​ឲ្យ​ឃើញនូវការបែកបាក់កាន់តែខ្លាំងឡើងនៅក្នុងសម្ព័ន្ធមិត្តដែលមាន៣២​ប្រទេស ដែលត្រូវបានដុតបញ្ឆេះដោយសម្ពាធនាពេលថ្មីៗនេះរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការដាក់បញ្ចូលដែនដី Greenland ជាដែនដីរបស់ខ្លួន។

ទោះបីជាលោក Rutte បានជួយសម្របសម្រួលក្របខ័ណ្ឌបឋមដើម្បីកាត់បន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មលើដែនដីរបស់ដាណឺម៉ាកនេះក៏ដោយ ក៏ភាពរកាំរកូសដែលបង្កឡើងបានជំរុញ​ឲ្យ​មានការអំពាវនាវដឹកនាំដោយប្រទេសបារាំង ឲ្យអឺរ៉ុបពង្រឹងសមត្ថភាពយោធាឯករាជ្យរបស់ខ្លួន។ យ៉ាង​ណា​មិញ លោក Rutte នៅតែរក្សាជំហរថា ឯករាជ្យភាពពេញលេញនឹងតម្រូវ​ឲ្យ​អឺរ៉ុបបង្កើតឃ្លាំងអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដែលត្រូវចំណាយប្រាក់រាប់ពាន់លានអឺរ៉ូ​ឯណោះ ហើយអាចនឹងត្រូវបង្កើនតម្រូវការការពារជាតិទ្វេដងរហូតដល់ ១០ភាគរយនៃ GDP ដែលជាតួលេខលើសពីការប្តេជ្ញាចិត្តនាពេលបច្ចុប្បន្នឆ្ងាយណាស់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម