Connect with us

កីឡា

លោក​ ហេង​ វុទ្ធី​ លើក​ទឹកចិត្ត​ក្រុម​បាល់ទះ​ស្នងការ​ខេត្ត​កំពង់ចាម​ ជា​សម្ភារ​ និង​ថវិកាសរុប​ជិត​ ២០០០ដុល្លារ ​

បានផុស

នៅ

លោក​ ហេង​ វុទ្ធី​ បាន​ជួប​សំណេះសំណាល​ជា​មួយ​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ និង​បាន​ឧបត្ថម្ភ​សម្ភារ​ ថវិកា​មួយ​ចំនួន​ដល់​គ្រូ​បង្វឹក​ កីឡាករ​ ដើម្បី​ជា​ការ​លើក​ទឹកចិត្ត​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ថ្ងៃ​ទី៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាព​ជួប​សំណេះសំណាល

នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសបុក​លោក​ ហេង​ វុទ្ធី​ ដែល​ជា​ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានក្លឹបបាល់ទះ បាន​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​មករា​ ឆ្នាំ​២០២៦​ នេះ​លោក​បាន​ជួប​សំណេះសំណាល​ជា​មួយ​ក្រុម​គ្រូ​បង្វឹក​ កីឡាករ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ដើម្បី​លើក​ទឹកចិត្ត​ផង​ និង​ឧបត្ថម្ភ​ផង។​ ការ​លើក​ទឹកចិត្ត​នេះ​គឺ​ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ទាំង​មូល​រឹតតែ​ខំប្រឹង​ប្រែង​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ និង​អស់​ពី​សមត្ថភាព​ក្នុង​ពានរង្វាន់​ធំ​មួយ​នេះ។​

ទិដ្ឋភាព​ជួប​សំណេះសំណាល

សម្ភារ​ដែល​បាន​ឧបត្ថម្ភ​នា​ឱកាស​នោះ​រួម​មាន៖​

១- ស្បែកជើងកីឡាចំនួន ១៨គូ

២- ខោ អាវកីឡាករចំនួន ២៨ឈុត

៣- អាវគ្រូបង្វឹកចំនួន ៤អាវ

៤- អាវប្រតិភូចំនួន ១៦អាវ

៥- បាល់ទះចំនួន ១០គ្រាប់

៦- សានូទប់ជង្គង់ចំនួន ១៤គូ

សរុបជាថវិកាចំណាយអស់ចំនួន ១៧៦៨ដុល្លារ

ទិដ្ឋភាព​ជួប​សំណេះសំណាល

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​សម្ដេច​ ក្រឡាហោម​ លើក​ទី៤​ ឆ្នាំ​២០២៦​ នេះ​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី៧​ ខែ​កុម្ភៈ​ ដល់​ ថ្ងៃទី១​ ខែ​មីនា​ នៅ​វិមាន​ពហុ​កីឡដ្ឋានជាតិ។​ សម្រាប់​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ គឺ​ស្ថិត​នៅ​ក្នុង​ពូល​ C​ ជា​មួយ​ ក្រុម​កងពលធំ​អន្តរាគមន៍​លេខ៣​ ក្រុម​ឬទ្ធិសែនខេត្តកំពង់ឆ្នាំង​ និង​ស្នងការ ន.ប ខេត្ត​កែប។​ ពាន​រង្វាន់​នេះ​មាន​ ៣២​ក្រុម​ចូលរួម​ និង​បាន​បែងចែក​ជា​ ៨​ពូល៕​

ទិដ្ឋភាព​ជួប​សំណេះសំណាល

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម