កីឡា
អំពើល្អ និងជាការដឹងគុណ លោក សេន ប៊ុនថេន រួមទាំងភរិយាបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ក្លឹបចំនួនពីរ
បន្ទាប់ពីក្លឹបរបស់ខ្លួនគឺសេនប៊ុនថេនគុនខ្មែរ ទទួលបានថវិកាសម្រាប់អភិវឌ្ឍន៍ចំនួន ៤០០លានរៀលរួចមកលោក សេន ប៊ុនថេន រួមទាំងភរិយា នឹកដល់អ្នកដែលបង្កើតក្លឹបរួមគ្នាពីមុនភ្លាមដូចជាលោក បឺត ខាំ និងលោក មាស សុខគ្រី ដែលជាអ្នកមានគុណតែម្ដង និងបានដឹកគ្រឿងឧបភោគបរិភោគផ្សេងៗទៅជូនដល់ផ្ទះថែមទៀត។

ទិដ្ឋភាពនៅក្លឹបលោក បឺត ខាំ
ភរិយាយលោក សេន ប៊ុនថេន បានលើកឡើងក្នុងវីដេអូថា លោក បឺត ខាំ ជាដៃគូបើកក្លឹបរួមគ្នាជាមួយប្ដីរបស់ខ្លួនពីមុនមកដែលធ្លាប់ឆ្លងការការលំបាក់ជាច្រើន និងបានផ្ដល់គំនិតល្អៗជំរុញរហូតទទួលបានជាផ្លែផ្កាដូចពេលនេះ។ ភាពជោគជ័យរបស់ក្លឹបសេនប៊ុនថេនគុនខ្មែរនេះមានដូចសព្វថ្ងៃគឺជាការរួមចំណែកធំរបស់លោក បឺត ខាំ ផងដែរ។ ដូច្នេះបន្ទាប់ពីក្លឹបរបស់ខ្លួនទទួលបានថវិកាអភិវឌ្ឍន៍ ៤០០លានរៀលនេះគឺខ្លួននឹកដល់លោក បឺត ខាំ ភ្លាមតែម្ដង និងបាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនទៅឧបត្ថម្ភដល់ក្លឹបលោក បឺត ខាំ បង្ហាញពីគោរពស្រឡាញ់ និងដឹងគុណពីមុនៗមកផងដែរ។

លោក មាស សុខគ្រី
ក្រៅតែពីការឧបត្ថម្ភដល់ក្លឹបលោក បឺត ខាំ ហើយនោះលោក សេន ប៊ុនថេន និងភរិយា បានបន្តទៅខេត្តកំពង់ស្ពឺដើម្បីជួបជាមួយលោក មាស សុខគ្រី ដើម្បីសួរសុខទុក្ខផង និងដឹកសម្ភារទៅឧបត្ថម្ភផង។ ភរិយាយលោក សេន ប៊ុនថេន រំលឹកថា លោកគ្រូធំ មាស សុខគ្រី នេះហើយដែលជាអ្នកបណ្ដុះបណ្ដាលប្ដីរបស់ខ្លួនឲ្យមានសមត្ថភាព មានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះ។ ប្រសិនបើមិនមានលោក មាស សុខគ្រី នោះទេក៏ប្រហែលប្ដីរបស់ខ្លួនមិនមានដូចពេលនេះ ឬជោគជ័យដូចឥលូវនេះដែរ។
លោក សេន ប៊ុនថេន និងភរិយា នឹងបន្តការងាររបស់លោក មាស សុខគ្រី បន្តទៀតគឺការបណ្ដុះយុវជនគុនខ្មែរឲ្យបានច្រើន និងរួមគ្នាបន្តធ្វើឲ្យកីឡាមួយនេះមានភាពល្បីល្បាញទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិបន្ថែមទៀត។

ទិដ្ឋភាពក្លឹបលោក មាស សុខគ្រី ឯខេត្តកំពង់ស្ពឺ
បញ្ជាក់ដែរថា ក្លឹបលោក សេន ប៊ុនថេន កាលពីពេលថ្មីៗនេះទើបតែទទួលបានថវិកា ៤០០លានរៀលពីក្រុមហ៊ុនវឌ្ឍនៈក្នុងការអភិវឌ្ឍន៍ក្លឹប និងបណ្ដុះធនធានបន្ថែមក្នុងវិស័យគុនខ្មែរ។ ក្លឹបលោក សេន ប៊ុនថេន រាប់ថាជាក្លឹបជោគជ័យខ្លាំងមួយក្នុងវិស័យប្រដាល់គុនខ្មែរនេះដោយសំបូរកីឡាករមានសមត្ថភាពល្អៗទាំងខ្មែរ និងបរទេស។ លោក សេន ប៊ុនថេន ក៏ជាអតីតកីឡាករជើងខ្លាំងមួយរូបនៅកម្ពុជា និងបានឆ្លងកាត់ការបណ្ដុះបណ្ដាលដោយលោក មាស សុខគ្រី ផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


