Connect with us

សន្តិសុខសង្គម

សង្ស័យភ្លើងប្រចណ្ឌ បុរសជាប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

បានផុស

នៅ

សង្ស័យជាករណីភ្លើងប្រចណ្ឌ បុរសជាប្ដីបាញ់សម្លាប់ប្រពន្ធជាជនភៀសសឹកពីតំបន់បឹងត្រកួន រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចនគរបាលស្រុកមង្គលបុរីបានឲ្យដឹងថា ហេតុការណ៍បាញ់សម្លាប់ប្រពន្ធ និងសម្លាប់ខ្លួនឯងនេះកើតឡើងនៅវេលាយប់ម៉ោង១១យប់ ថ្ងៃទី២៨ ខែមករាឆ្នាំ២០២៦ នៅទីតាំងហាងមួយកន្លែងស្ថិតនៅឃុំអូរប្រាសាទនៃផ្លូវទៅឃុំរហាតទឹក ស្រុកមង្គរបុរី ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនបង្កជាប្ដីឈ្មោះ ឈុត លីងប៉ាវ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គរបុរី ខេត្តបន្ទាយមានជ័យ។ បានប្រើប្រាស់កាំភ្លើងម៉ាកឡុក បាញ់ចំនួនមួយគ្រាប់ទៅលើស្ត្រីជាប្រពន្ធឈ្មោះ ហូ សុវ៉ាន់ណេត អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានភៀសសិក ពីការឈ្លានពានរបស់ថៃមកមណ្ឌលសុវត្ថិភាពវត្ត ស្វាយថ្មី ហៅវត្តតាហី ចំត្រង់ផ្គាមខាងឆ្វេង បណ្ដាលឱ្យស្លាប់ពេលដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្រោយពេលបញ្ជូនស្ត្រីជាប្រពន្ធ បុរសជាប្ដីក៏បានបាញ់សម្លាប់ខ្លួនមួយគ្រាប់ចំថ្គាម ត្រូវបានគេជួយសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យដូចគ្នា។

ជុំវិញហេតុការណ៍បាញ់សម្លាប់ប្រពន្ធ និងសម្លាប់ខ្លួនឯងនេះ សមត្ថកិច្ចពុំទាន់បានសន្និដ្ឋានថាជាករណីអ្វីប្រាកដនោះទេដោយ កំពុងធ្វើការស្រាវជ្រាវទៅលើអាវុធដែលជនសង្ស័យជាប្ដីប្រើប្រាស់បាញ់សម្លាប់ប្រពន្ធ និងខ្លួនឯង។ តែសមត្ថកិច្ចដាក់ការសង្ស័យថា អាចជាករណី ភ្លើងប្រចណ្ឌ ព្រោះប្ដីប្រពន្ធនេះ ក្រោយរៀបការជាមួយគ្នាហើយរស់នៅមិនចុះសម្រុងនឹងគ្នាក៏បែកគ្នា លុះពេលមានបញ្ហាសង្គ្រាមតាមព្រំដែនកើតឡើង ស្ត្រីរងគ្រោះក៏បានភៀសសិកមកនៅវត្តភ្នំបន្ទាយនាងហើយបុរសជាប្ដីក៏ធ្លាប់មកតាមរករឿងបង្កជាហិង្សាឲ្យរបួសរួចម្ដងហើយដែរ។

ក្រោយមកស្ត្រីរងគ្រោះក៏បានទៅលំនៅឋានវិញ និងបានត្រឡប់ភៀសសិកមកវិញម្ដងទៀត មកស្នាក់នៅវត្តតាហី និងបានឆ្លៀតមកធ្វើការនៅហាង នៃកន្លែងកើតហេតុខាងលើ ក៏បានផឹកស៊ីជាមួយប្ដីដែលជាជនដៃដល់ និងជាមួយអ្នកស្គាល់ស្រីប្រុសសរុប៥នាក់ ក៏មានការឈ្លោះប្រកែកគ្នាឈានទៅដល់ផ្ទុះអាវុធស្លាប់តែម្តង់។ បច្ចុប្បន្នសពស្ត្រីរងគ្រោះកំពុងធ្វើបុណ្យនៅវត្តតាហី រីឯបុរសជាប្ដីកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកមង្គលបុរី៕

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម