ព័ត៌មានជាតិ
សាលាដំបូងខេត្តព្រះសីហនុ ផ្តន្ទាទោស ជនជាប់ចោទ៨ នាក់ ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធករណី ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានថ្លែងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈលើ សំណុំរឿងរបស់ពួកគេកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ និងបន្តសវនាការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងបទល្មើស ជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន និងសម្អាតប្រាក់។ អង្គជំនុំជម្រះក៏បានប្រកាសសាលក្រមនៅ ថ្ងៃទី២៩ ខែមករា ដោយផ្ដន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់រយៈពេល អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤០០.០០០.០០០៛ (បួនរយលាន) រៀល។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តនៅថ្ងៃទី៣០ ខែមករា នេះជនទាំង៨នាក់ រួម មានឈ្មោះ Yang Lianqi ហៅ Lim Wei Ming ឬ Luo Shun, Hung Hsien Fu ហៅ Hung Chung Yueh, Shi Yuanya, Huang Xiaoyu, Chiu Shiu Chia, Zhong Yong Qiu, ទាំង ៦នាក់ ជាជនជាតិចិន, ឈ្មោះ Li Tsung Hsen (តៃវ៉ាន់), និង Andy Winata ជនជាតិឥណ្ឌូនេស៊ី។
ក្រុមជនល្មើសទាំងនេះបានប្រព្រឹត្តបទល្មើសនេះនៅខេត្តព្រះសីហនុ រាជធានី ភ្នំពេញ ចន្លោះពីខែមករា ឆ្នាំ២០២៣ ដល់ ខែ មករា ឆ្នាំ២០២៤។ ពួកគេត្រូវបានផ្ដន្ទាទោស តាមមាត្រា៤០ និង ទី៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ វត្ថុចាប់យកត្រូវបានរឹបអូស ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។

បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ គ្រឿងញៀន ដែលត្រូវបានរឹបអូសទាំងអស់ ត្រូវបាន បំផ្លាញចោល។ ជនដែលត្រូវបានផ្ដន្ទាទោសជាប់ពាក់ព័ន្ធ នឹង សំណុំរឿងគ្រឿងញៀន ជាង ១តោនកន្លះ ដែលសមត្ថកិច្ច បង្ក្រាបកាល ពីខែមករា ឆ្នាំ២០២៤ នៅ កំពង់ផែកំពេញ ស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។


សូមបញ្ជាក់ថា ក្រុមជនល្មើសបានដឹកគ្រឿងញៀន ពីប្រទេសឡាវ ឆ្លងកាត់ កម្ពុជា ក្នុង ទិសដៅ ទៅកោះតៃវ៉ាន់។ ប្រតិបត្តិការរបស់សមត្ថកិច្ចបាន រឹបអូស កេតាមីន (Ketamine) ១០០០ដុំ ស្មើនឹងជាង៩៨០គីឡូក្រាម គ្រឿងញៀនមេតំហ្វេតាមីន(ICE) ៥៣៤ដុំ មានទម្ងន់ជាង៥៣០គីឡូក្រាម៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


