សន្តិសុខសង្គម
សាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ជនបទេស១៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងសម្អាតប្រាក់
តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានសម្រេចចោទប្រកាន់ជនបទេសមួយក្រុមមានគ្នា១៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងសម្អាតប្រាក់ បន្ទាប់ពីកម្លាំងនគរបាលនៃស្នងការដ្ឋាននគរខេត្តព្រះសីហនុបង្ក្រាបកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។

ការចោទប្រកាន់នេះ បានធ្វើឡើងក្រោយពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានពិនិត្យលើសំណុំរឿង និងស្តាប់ចម្លើយជនសង្ស័យ ព្រមទាំងផ្អែកទៅលើភស្តុតាងពាក់ព័ន្ឋនៅក្នុងសំណុំរឿង និងបានបញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ជនបទេសទាំង១៥នាក់ដែលត្រូវចោទប្រកាន់នេះមាន៣សញ្ជាតិ មានសញ្ជាតិចិន ម៉ាឡេស៊ី និងវៀតណាម និងបក្ខពួកមួយចំនួនទៀតពីបទ ផលិតដោយខុសច្បាប់នូវសារធាតុញៀន រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងសម្អាតប្រាក់ តាមបញ្ញាត្តិ មាត្រា ៣៩ កថាខណ្ឌ ៥ ចំណុច ៤ មាត្រា ៤០ កថាខណ្ឌ៧ ចំណុច៤ មាត្រា៤២ កថាខណ្ឌ៣ ចំណុច២ មាត្រា៤៤ កថាខណ្ឌ២ ចំណុច៤ មាត្រា៤៧ កថាខណ្ឌ៤ ចំណុច១ មាត្រា៤៨ កថាខណ្ឌ៦ ចំណុច១ មាត្រា៥០ កថាខណ្ឌ៣ ចំណុច២ មាត្រា ៥២ កថាខណ្ឌ២ ចំណុច៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងផែនសន្តិសុខផ្ទៃក្នុង បានបើកប្រតិបត្ដិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ «ជីនឌានហ្ស៊ីយី» ស្ថិតនៅក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតបានវត្ថុតាងជាសារធាតុញៀនប្រភេទ អ៊ុចស្តាស៊ី (MDMA) និងកេតាមីន (K) សរុបទម្ងន់ជាង ០២គីឡូក្រាម និងសារធាតុគីមីផ្សំសរុបទម្ងន់ជាង ១៣ គីឡូក្រាម ព្រមទាំងសម្ភារៈបម្រើឱ្យសកម្មភាពផលិត ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាច្រើនមុខទៀត៕
អត្ថបទ៖ សុខុម







-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


