សន្តិសុខសង្គម
សាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្តន្ទាទោសជនជាតិ ចិន-វៀតណាម៤នាក់ដាក់ពន្ធនាគារ១ជីវិត បុរសជនជាតិខ្មែរម្នាក់ជាប់ពន្ធនាគារ២០ឆ្នាំ
ចិននិងវៀតណាម ៤នាក់ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំណែកជនជាតិខ្មែរម្នាក់ដាក់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពាក់ព័ន្ធករណីល្មើស ផលិតជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន, សម្អាតប្រាក់ និងប្រើប្រាស់អាវុធដោយគ្មានលិខិតអនុញ្ញាតដែលបានប្រព្រឹត្តកាលពីឆ្នាំ២០២៤។


ជនជាប់ចោទដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារមួយជីវិតមានឈ្មោះ ដូ ធានក្វាង (Do Thien Quang) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម, និងជនជាតិចិន៣នាក់ឈ្មោះ ស៊ាវ ឈីហុង (Xiao Qihong) អាយុ៣៣ឆ្នាំ, ចាង ឈូយី (Zhang Chu Yu) ភេទស្រី អាយុ៣២ ឆ្នាំ និង ថា ចាងវ័យ (Tang Zhang Wei) ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវពិន័យជាប្រាក់ចំនួន ២០០.០០០.០០០៛ (ពីររយលាន) រៀល និង ជនជាតិខ្មែរម្នាក់ឈ្មោះ ហេង រិទ្ធថា អាយុ ៣៨ឆ្នាំ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ពិន័យប្រាក់ ១០០លានរៀល ពីបទសំគំនិតផលិត ជួញដូរគ្រឿងញៀន និងសម្អាតប្រាក់។

ក្នុងនោះផងដែរ ហាមឃាត់ជនជាប់ចោទ (ជនជាតិចិន និងជនជាតិវៀតណាម) ចំពោះការចូល និងស្នាក់នៅក្នុងដែនដី ព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរចំពោះជនជាប់ចោទដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ចំពោះ ជនជាប់ចោទផ្សេងទៀត ត្រូវបានហាមឃាត់ចំពោះការចូល និងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។



គួររំលឹកផងដែរថា ក្រុមឧក្រិដ្ឋជន ទាំងនេះត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ដោយរឹបអូសបានគ្រឿងញៀនសុទ្ធទម្ងន់ជាង៥០គីឡូ និងសារធាតុផ្សំជាគ្រឿងញៀនមួយចំនួនធំ សម្ភារៈផលិតគ្រឿងញៀន កាំភ្លើង២ដើម។ ចំពោះជនល្មើសទាំងនេះមានជនជាតិចិន ជនជាតិវៀតណាម និងខ្មែរផងដែរ៕ ដោយ៖ អុឹងម៉េង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


