Connect with us

ព័ត៌មានអន្ដរជាតិ

​ម៉ាឡេស៊ី​ចំណាយ​​ជិត​៣លានដុល្លារ​​​ជុសជុល​ប្រព័ន្ធ​​អនាម័យ​នៅ​ព្រលានយន្តហោះ​ បង្ក​ការ​ជជែក​​ដេញដោល​

បានផុស

នៅ

យោង​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ The Star ​របស់​ប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន Malaysia Airports Berhad បាន​ប្រកាស​​ឲ្យ​ដឹងថា​ អាកាសយានដ្ឋានអន្តរជាតិ Kota Kinabalu (KKIA) កំពុងធ្វើការជួសជុលបង្គន់​អនាម័យ​ដែលមានតម្លៃ​ខ្ពស់​រហូត​ដល់​ទៅ ១១,៨ លានរីងហ្គីត (​​២,៩លានដុល្លារ) ដែលមានគោលបំណងធ្វើទំនើបកម្មសម្ភារៈ និងស្តង់ដារអន្តរជាតិនៃអនាម័យ និងភាពងាយស្រួលចូលប្រើប្រាស់។ ​

​ទន្ទឹម​នឹង​នេះ​ ក៏​មាន​​​​ការ​ផ្ទុះ​ឡើង​នូវ​ចម្ងល់​​ពីសាធារណៈ​​ពី​​អ្នកលេង​បណ្តាញសង្គម អំពី​ការ​ចំណាយ​ខ្ពស់​ពេក​ដោយ​គ្រាន់តែ​​​ការ​កែលម្អ​ឡើង​វិញ​នោះ​។

​រូប​អ​​គារ​​ព្រលានយន្តហោះ​ Kota Kinabalu (KKIA)។ រូបភាព Bernama
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបាននិយាយថា គម្រោងពេញលេញនេះគ្របដណ្តប់លើ​​ទីតាំង​អនាម័យ​​ចំនួន ២៦កន្លែង​ ដែលបានដំណើរការអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ និងបម្រើអ្នកដំណើររាប់លាននាក់ជារៀងរាល់ឆ្នាំ។

ក្រុមហ៊ុន Malaysia Airports បាននិយាយថា ការងារទាំងនេះកំពុងត្រូវបានធ្វើឡើងជាដំណាក់កាលៗ ដើម្បីធានាថាអាកាសយានដ្ឋាននៅតែដំណើរការពេញលេញ ​ក្នុង​ដំណាក់​កាល​នៃ​ការ​កែលម្អនេះ​ ចំពេលមានសំណួរជាច្រើនដែលបានលើកឡើងអំពីការចំណាយខ្ពស់ដែលពាក់ព័ន្ធនឹង​កែលម្អ​នូវ​សេវា​​បន្ទប់​ទឹក​នៅអាកាសយានដ្ឋាន។

សេចក្តី​រាយការណ៍​នោះ​បាន​លើក​ឡើង​ថា ក្រុមហ៊ុនបានឲ្យដឹងថា ការជួសជុលនេះពាក់ព័ន្ធនឹងបន្ទប់ទឹកចំនួន ១៩៦បង្គន់សម្រាប់ជនពិការចំនួន ២៥ បន្ទប់ថែទាំទារកចំនួន៤ និងអាង​​ស្តុកទុកសម្រាប់អនាម័យចំនួន២៦។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា គម្រោងនេះរួមមានការរុះរើ និងជំនួសប្រព័ន្ធបរិក្ខារ និងអនាម័យទាំងស្រុង ការកែលម្អការការពារទឹក និងប្រព័ន្ធបង្ហូរទឹក ការធ្វើឱ្យប្រសើរឡើងនូវមេកានិច និងអគ្គិសនី និងការដំឡើងគ្រឿងបរិក្ខារដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ចរាចរណ៍ខ្ពស់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម