ព័ត៌មានអន្ដរជាតិ
ច្បាស់ការណ៍! អនុប្រធានាធិបតីម៉ាឡាវី បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ
ប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera បានប្រកាសនៅល្ងាចថ្ងៃអង្គារទី១១ ខែមិថុនា ថា លោក Saulos Chilima រួមជាមួយអ្នកដំណើរ៩នាក់ផ្សេងទៀត បានទទួលមរណភាពហើយនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងព្រៃមួយកន្លែង ស្ថិតនៅភាគខាងជើងប្រទេស ដោយសារតែកត្តាអាកាសធាតុមិនល្អ។

យន្តហោះរបស់លោកអនុប្រធានាធិបតីម៉ាឡាវី បានបាត់ចេញពីប្រព័ន្ធរ៉ាដា កាលពីព្រឹកថ្ងៃទី១០ ក្រោយហោះចេញពីរដ្ឋធានី Lilongwe សំដៅទៅកាន់ព្រលានអន្តរជាតិ Mzuzu ដែលមានរយៈចម្ងាយប្រមាណជា ៣៨០គីឡូម៉ែត្រ។ នៅលើយន្តហោះក៏មានភរិយារបស់អតីតប្រធានាធិបតីម៉ាឡាវីលោក Bakili Muluzi ផងដែរ។ ដំណើរលើកនេះ មានគោលបំណងទៅចូលរួមនៅក្នុងពិធីបុណ្យសពអតីតមន្ត្រីរដ្ឋាភិបាលមួយរូប។
បន្ទាប់ពីបាត់ខ្លួន រដ្ឋាភិបាលម៉ាឡាវី ព្រមទាំងបណ្ដាអន្តរជាតិមួយចំនួន បាននាំគ្នាធ្វើបេសកកម្មជួយសង្គ្រោះ និងរុករក រហូតឃើញបំណែកយន្តហោះដែលត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងនៅក្បែរកូនភ្នំមួយកន្លែង នៅក្នុងតំបន់ព្រៃ Chikangawa។
ប្រធានាធិបតីម៉ាឡាវី បានរៀបរាប់ថា “ការរុករក និងប្រតិបត្តិការជួយសង្គ្រោះ ដែលខ្ញុំបានបញ្ជាឲ្យស្វែងរកយន្តហោះដែលបាត់ និងបានដឹកលោកអនុប្រធានាធិបតីរបស់យើង និងមនុស្ស៩នាក់ទៀត ត្រូវបានបញ្ចប់ហើយ។ យន្តហោះត្រូវបានរកឃើញ។ ហើយខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ និងសោកស្ដាយ ដែលត្រូវជម្រាបអ្នករាល់គ្នាថា វាបានក្លាយជាសោកនាដកម្មដ៏សៅហ្មងមួយបាត់ទៅហើយ”។
ការិយាល័យប្រធានាធិបតីម៉ាឡាវី បានប្រកាសកាន់ទុក្ខទូទាំងប្រទេសចំពោះមរណភាពរបស់លោក Saulos Chilima និងមន្ត្រីអមដំណើរចំនួន៩រូបផ្សេងទៀត រយៈពេល២១ថ្ងៃ រាប់ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា។

សូមបញ្ជាក់ថា លោក Chilima ធ្លាប់ធ្វើជាអនុប្រធានាធិបតីចំនួន២លើក ដោយលើកទី១នៅក្នុងឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ ដោយកាលណោះមានលោក Peter Mutharika ជាប្រធានាធិបតី និងលើកទី២ គិតចាប់តាំងពីឆ្នាំ២០២០ ក្រោមការគ្រប់គ្រងរបស់លោក Chakwera។ លោកក៏ធ្លាប់ធ្វើជាសេដ្ឋកិច្ចវិទូ ហើយធ្លាប់ក្លាយជាជនជាតិម៉ាឡាវីដំបូងគេបង្អស់ ដែលបានបង្កើតក្រុមហ៊ុនទូរគមនាគមន៍មួយហៅថា Airtel Malawi៕
ដោយ៖ ឈាង
អានបន្ថែម៖ យន្តហោះដឹកអនុប្រធានាធិបតីម៉ាឡាវី បាត់ចេញពីប្រព័ន្ធរ៉ាដា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ