Connect with us

សេដ្ឋកិច្ច

​ក្រសួងពាណិជ្ជកម្ម ​ជំរុញ​យន្តការ​អនុវត្ត​គោល​នយោបាយជាតិស្ដីពីស្វាយចន្ទី​

បានផុស

នៅ

លោកស្រី ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​នៅរសៀលថ្ងៃទី ០២ ​ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ បានដឹក​នាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ​ដោយមានការ​ចូលរួមពី​តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា និង​តំណាងអភិបាលនៃគណអភិបាលខេត្តតាមប្រព័ន្ធវីដេអូ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ​និង​សម្រេចលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់អាណត្តិ នៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧ និងពិភាក្សាស្វែងរកយន្តការជំរុញការអនុវត្តគោលនយោបាយជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាព។

​លោកស្រី​រដ្ឋមន្ត្រី ​បានវាយ​តម្លៃខ្ពស់​ចំពោះលទ្ធផលនៃតាមដាន​ និងវាយតម្លៃការ​អនុវត្តគោល​នយោបាយ​ជាតិស្ដីពីស្វាយចន្ទី ​និង​កិច្ចសហប្រតិបត្តិការល្អប្រសើរ​ពីអន្តរក្រសួង ​ស្ថាប័នពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃគូអភិវឌ្ឍន៍នៅក្នុងវិស័យស្វាយចន្ទី​ និង​បានកត់សម្គាល់ពីសមិទ្ធផលល្អប្រសើរ​នៃការ​អនុវត្តគោលនយោបាយជាតិក្នុងរយៈពេលជាង ២ ឆ្នាំ កន្លងមកនេះ។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា៖ «យើងមើលឃើញ​សកម្មភាព​នានាក្នុងការជំរុញឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលកែច្នៃបាន ២៥% នៃផលិតកម្ម​សរុប​របស់យើងក្នុងឆ្នាំ ២០២៧ យើងឃើញផែនការសកម្មភាពភាគច្រើន​បំផុត​យើងធ្វើបាន​លើសពី ៦០%»។

គោល​យោបាយជាតិ​ស្តីពី​ស្វាយ​ចន្ទី ឆ្នាំ ២០២២-២០២៧ មានចក្ខុវិស័យ​អភិវឌ្ឍផលិតកម្ម កែច្នៃ និង​ទីផ្សារ​ស្វាយចន្ទី​ឱ្យ​​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ ធានា​នូវ​និរន្តរភាព និង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។

គោលនយោបាយនេះ ​គឺជា​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​ទីផ្សារ និង​ជួយ​កសិករ ផលិត​កម្ម​កសិកម្ម ជាពិសេស ជួយ​ពង្រីក​ការ​កែច្នៃ​ស្វាយចន្ទី​ឱ្យ​មាន​លទ្ធភាព​នាំ​ចេញ​បាន​កាន់តែ​ច្រើន​ថែម​មួយ​កម្រិត​ទៀត និង​បង្កើន​តម្លៃ​បន្ថែម​ក្នុង​សេដ្ឋកិច្ច​ជាតិ។

​យោងតាមសមាគមស្វាយចន្ទីកម្ពុជា ​នៅក្នុងឆ្នាំ ២០២៥ ​កម្ពុជារកប្រាក់ចំណូលបាន ​១,៥ ​ពាន់លាន​ដុល្លារ ​ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ លានតោន​​កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម