Connect with us

កីឡា

ការ​បង្ហាញ​ខ្លួន​ និង​គ្រាប់​បាល់​ដែល​រក​បាន​នេះ​ជំរុញ​ឲ្យ​ សៀង​ ចន្ធា​ រឹតតែ​មាន​កម្លាំង​ចិត្ត​តទៅ​មុខ​

បានផុស

នៅ

កីឡាករ​ សៀង​ ចន្ធា​ ថា​ការ​រក​បាន​គ្រាប់​បាល់បាន​ ​១គ្រាប់​នៅ​លីគ​កំពូល​កម្ពុជា​កន្លង​ទៅ​នេះ​ជា​ការ​ជំរុញ​ទឹក​ចិត្ត​ដល់​ខ្លួន​ជា​ខ្លាំង​បន្ត​ការ​ខំប្រឹង​ប្រែង​លើ​ការ​ហ្វឹកហាត់​ និង​ជម្នះ​ឧបសគ្គ​តទៅ​មុខ​ទៀត​ពិសេស​ត្រៀម​ជួយ​ក្រុម​ក្នុង​ការ​ប្រកួត​សំខាន់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀង​ ចន្ធា ពេល​ចេញ​ដំណើរ​ទៅ​សិង្ហបុរី

ថ្លែង​មុន​ហោះ​ទៅ​ប្រទេស​សិង្ហបុរី​ សៀង​ ចន្ធា​ បាន​ឲ្យ​ដឹង​ថា​ ដូច​មហាជន​បាន​ដឹង​មួយ​រយៈពេល​នេះ​សុខភាព​ បញ្ហា​របួស​បាន​ធ្វើ​ឲ្យ​ខ្លួន​មិន​សូវ​មាន​ឱកាស​ ឬ​មិន​បាន​បង្ហាញ​មុខច្រើន​​លើ​ទីលាន​នោះ​ឡើយកន្លង​មក។​ យ៉ាងណា​មួយ​គ្រាប់​ដែល​ខ្លួន​រក​បាន​ក្នុង​ជំនួប​ជា​មួយ​កងយោធពលខេមរភូមិន្ទ​កន្លង​ទៅ​នេះ​គឺ​បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​មាន​កាន់​តែ​ខ្លាំង​លើ​ការ​តស៊ូ​ហ្វឹកហាត់​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​លើ​វិស័យ​បាល់ទាត់​នេះ។​

កីឡាករ​ សៀង​ ចន្ធា

ងាក​មក​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ដ៏​សំខាន់​ជា​មួយ​ Lion City ​នេះ​រូប​គេ​រួម​ជា​មួយ​ក្រុម​ទាំង​មូល​បាន​ហ្វឹកហាត់​រួចរាល់។​ កា​រប្រកួត​តនៅ​ពេល​មុខ​​ទៀត​នេះ​ខ្លួន​នឹង​ខំប្រឹង​ឲ្យ​ខ្លាំង​បំផុត​ដើម្បី​ក្រុម​ ដើម្បី​អ្នក​គាំទ្រ​ និង​ដើម្បី​ខ្លួនឯង​ផង​ដែរ។​

ខ្សែប្រយុទ្ធ​របស់​ព្រះខ័នរាជ្យស្វាយរៀង​រូប​នេះ​ ពិត​ជា​អរគុណ​ចំពោះ​អ្នក​គាំទ្រ​ដែល​តែងតែ​ស្រឡាញ់​ លើក​ទឹកចិត្ត​ និង​មិន​ដែល​ភ្លេច​រូប​ខ្លួន​ពិសេស​ចំពោះ​ការ​អបអរសារទរ​នូវ​គ្រាប់​បាល់​ដំបូង​ក្នុង​លីគ​កំពូល​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ។​

កីឡាករ​ សៀង​ ចន្ធា

បញ្ជាក់​ដែរ​ថា​ កាល​ពី​រសៀល​ថ្ងៃ​ទី៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ម្សិលមិញ​នេះ​កីឡាករ​ សៀង​ ចន្ធា​ រួម​ទាំង​មិត្ត​រួម​ក្រុម​ព្រះខ័នរាជ្យស្វាយរៀង​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ហើយ​ដើម្បី​ត្រៀម​ប៉ះ​ម្ចាស់​ផ្ទះ​ Lion City ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ B ពាន​រង្វាន់​ Sophee Cup​៕​

អ្នក​គាំទ្រ​ព្រះខ័នរាជ្យស្វាយរៀង

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម