Connect with us

ព័ត៌មានជាតិ

សួនវិមានឈ្នះឈ្នះ ជាប់ដងស្ទឹងសង្កែ ក្លាយជាទីកន្លែងហាត់ប្រាណយ៉ាងល្អសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបង

បានផុស

នៅ

ចាប់ពីដើមឆ្នាំ២០២៦ បន្ទាប់ពីវិមានឈ្នះឈ្នះ បានសាងសង់រួចជាស្ថាពរ ទីតាំងនេះបានក្លាយជាកន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងដើរហាត់ប្រាណយ៉ាងល្អប្រសើរ ទាំងពេលព្រឹកព្រលឹម និងពេលល្ងាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងវិមានឈ្នះឈ្នះ ដែលរដ្ឋបាលខេត្តបានសាងសង់ឡើងតាមខ្នាតពង្រួញ គឺស្ថិតនៅក្បាលស្ពានត្រើយខាងកើត លើសួនដ៏វែងអន្លាយ ចាប់ពីស្ពានសម្ដេចសខេង ទៅទល់ស្ពានថ្មី ដែលការស្ថាបនា និងរៀបចំជាសួនយ៉ាងស្រស់ស្អាតរបស់រដ្ឋបាលខេត្តនេះ បានធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ដ៏ពេញនិយមរបស់ប្រជាពលរដ្ឋទាំងក្នុងក្រុង ទាំងមកពីទីជិតទីឆ្ងាយ ដើម្បីចូលរួមហាត់ប្រាណយកកាយសម្បទារឹងមាំ ដែលខ្លះទៀតមកអង្គុយគយគន់ទឹកស្ទឹងសង្កែនាពេលសាយ័នអស្ដង្គត។

មិនត្រឹមតែសួននៅត្រើយខាងកើតស្ទឹងប៉ុណ្ណោះទេ បច្ចុប្បន្នរដ្ឋបាលខេត្តកំពុងរៀបចំសួនមួយខ្សែទៀតដែលស្ថិតនៅខាងលិចស្ទឹងសង្កែ ទល់មុខគ្នានឹងសួនវិមានឈ្នះឈ្នះដែលមានប្រវែងបណ្ដោយស្មើគ្នា ដើម្បីកែសោភ័ណភាពក្រុងបាត់ដំបងឲ្យកាន់តែស្រស់ស្អាត និងមានពណ៌ខៀវស្រងាត់ដោយសារការដាំដើមឈើលម្អតាមសួនដែលមិនយូរប៉ុន្មានទេក្រុងបាត់ដំបង នឹងក្លាយជាក្រុងមួយដ៏ស្រស់ស្អាត និងស៊ីវីល័យ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម