Connect with us

ចរាចរណ៍

បុរសម្នាក់ បាត់បង់ជីវិតភ្លាមៗ ក្រោយជិះទៅបុកពីមុខរថយន្តដឹកបន្លែពេញទំហឹង

បានផុស

នៅ

បុរស​វ័យ​ជាង ​៤០ ​ឆ្នាំ ម្នាក់ ជិះ​ម៉ូតូ​លឿន​ផ្លូវ​កោង រេ​ចង្កូត​ទៅ​បុក​ផ្ទប់​ជាមួយ​រថយន្ត​ដឹក​បន្លែ ដែល​បើក​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​បាត់បង់​ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១១ និង ១០ ​នាទី​យប់​ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅតាម​បណ្តោយ​ផ្លូវ ថៃ​ហ្គ័​រ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​ឈ្មោះ រ៉ើ​ន សាវ៉ា​ន់ ភេទ​ប្រុស អាយុ ៤៧​ ឆ្នាំ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា គេ​បាន​ឃើញ​បុរសម្នាក់ជិះម៉ូតូហុងដា​ឌ្រី​ម ពាក់ស្លាក​លេខ ភ្នំពេញ 1AR-9523 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ថៃ​ហ្គ័​រ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​ផ្លូវ​កោង ក៏​ស្រាប់តែ​រេ​ចង្កូតទៅបុកជាមួយរថយន្ដ សាំង​យ៉ុង ពាក់ស្លាកលេខ ភ្នំពេញ 2Z-0375 ពីមុខ​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាលឲ្យ​បោក​ផ្ទប់ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ។

ក្រោយពេល​កើត​ហេតុ សមត្ថកិច្ចជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះមក​ធ្វើការ​វាស់វែងយក​រថយន្ត និងម៉ូតូ​ទៅ​រក្សាទុក ​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ។ ចំណែកឯ​សព​ជនរងគ្រោះ សមត្ថកិច្ច ធ្វើលិខិត​ប្រគល់ជូន​សាច់ញាតិយកទៅធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម