ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា នឹងបញ្ជូនកងនាវាចម្បាំងដ៏មហិមាបន្ថែមទៀត សំដៅទៅអ៊ីរ៉ង់
នៅចំពោះមុខសភាពការណ៍ដ៏តានតឹង មេដឹកនាំសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងនាវាចម្បាំងដ៏មហិមាទីពីរ ទៅកាន់តំបន់មជ្ឈិមបូព៌ា ពោលគឺសំដៅទៅអ៊ីរ៉ង់តែម្តង។

តាមការផ្សាយរបស់ RT កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកបានប្រាប់ទៅសារព័ត៌មាន Axios ថា៖ «យើងមានកងនាវាចម្បាំងមួយកំពុងធ្វើដំណើរទៅទីនោះ ហើយមួយទៀតក៏អាចនឹងទៅដែរ។ យើងនឹងសម្រេចកិច្ចព្រមព្រៀងមួយ បើមិនដូច្នោះ យើងនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ដូចកាលពីលើកមុន»។
ទន្ទឹមនោះ លោកបានប្រៀបធៀបកងនាវានេះថា មានទំហំធំជាងកងនាវាដែលលោកធ្លាប់បញ្ជូនទៅកាន់ប្រទេសវេណេស៊ុយអេឡាកាលពីមុនទៅទៀត។ កងនាវានេះដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln រួមជាមួយនាវាចម្បាំងអមដំណើរជាច្រើនទៀត។

កាលពីខែមុន សហរដ្ឋអាមេរិកបានបញ្ជូនកងនាវាចម្បាំងដ៏ធំមួយរួចទៅហើយ ឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់។ នោះគឺនាវាផ្ទុកយន្តហោះ USS Abraham Lincoln និងក្រុមនាវាអមដំណើរ ដែលធ្វើដំណើរឆ្ពោះទៅកាន់តំបន់នោះ ខណៈនាវា USS George H.W. Bush កំពុងប្រតិបត្តិការនៅមហាសមុទ្រអាត្លង់ទិក។
យ៉ាងណា ទីក្រុងតេហេរ៉ង់ បានបោះសម្តីថា ការបង្កើនកម្លាំងយោធាដ៏ធំសម្បើមរបស់អាមេរិកនៅមជ្ឈិមបូព៌ា មិនបានធ្វើឲ្យអ៊ីរ៉ង់ខ្លាចសោះឡើយ។

ថ្លែងក្នុងវេទិកាមួយកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បាននិយាយអំពីការមកដល់នៃនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅក្នុងសមុទ្រអារ៉ាប់ ដែលជាផ្នែកមួយនៃអ្វីដែលប្រធានាធិបតី ត្រាំ ហៅថា «កងនាវាចម្បាំង (armada)» ដោយលោកចាត់ទុកថាវាជាការប៉ុនប៉ងគំរាមកំហែងដែលគ្មានប្រសិទ្ធភាព។
លោក Araghchi បញ្ជាក់ថា អំណាចរបស់អ៊ីរ៉ង់ស្ថិតនៅលើសមត្ថភាពក្នុងការឈរប្រឈមមុខនឹង «ការសម្លុត» ហើយការគំរាមកំហែងសង្រ្គាមនឹងមិនអាចបង្ខំឲ្យប្រទេសលោកបោះបង់កម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូម ដែលជាបញ្ហាអធិបតេយ្យភាពជាតិនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


