ព័ត៌មានជាតិ
ខេត្តបាត់ដំបងមានផ្ទៃដីដាំដុះមៀនប៉ៃលិនជាង ៦ ពាន់ហិកតា ខណៈអាជ្ញាធររកដៃគូវិនិយោគរោងចក្រកែច្នៃបន្ថែម
លោក ហេង សិទ្ធ មន្ត្រីទទួលបន្ទុកការិយាល័យស្ថិតិនៃមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ដំណាំមៀនប៉ៃលិនត្រូវបានកសិករដាំដុះស្ទើរគ្រប់ស្រុកក្នុងខេត្តបាត់ដំបង គ្រាន់តែស្រុកខ្លះដាំច្រើនហើយស្រុកខ្លះដាំតិច ខណៈនៅក្នុងស្រុក រតន:មណ្ឌលមានការដាំដុះច្រើនជាងគេ។

លោក ហេង សិទ្ធ បន្តថា ខេត្តបាត់ដំបងមានផ្ទៃដីដែលកសិករដាំដុះមៀនប៉ៃលិនសរុបមានប្រមាណជាង ៦ ០០០ ហិកតា។
ក្នុងឱកាសចុះពិនិត្យចម្ការមៀនប៉ៃលិនរបស់កសិករនៅក្នុងស្រុករតន:មណ្ឌលកាលពីពេលថ្មីៗនេះ លោក ឈឹម វិច្ចរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ដំណាំមៀនប៉ៃលិន (តាង៉ែន) របស់កសិករនៅឆ្នាំនេះ បានហុចផលតាមការរំពឹងទុក។ ក្រោយមានការណែនាំបច្ចេកទេសក្នុងការដាំដុះនិងថែទាំពីមន្ត្រីជំនាញ ជំរុញឲ្យទិន្នផលទទួលបានបរិមាណខ្ពស់ និងប្រកបដោយគុណភាពអនាម័យសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស។
លោក ឈឹម វិជ្ជរ៉ា បានបញ្ជាក់ថា ក្រោយពីលោកបានចុះពិនិត្យនិងសិក្សាលើចម្ការមៀនប៉ៃលិនរបស់កសិករក្នុងស្រុករតន:មណ្ឌល លោកនឹងរកដៃគូដើម្បីធ្វើការវិនិយោគសាងសង់កន្លែងកែច្នៃ វេចខ្ចប់ មៀនប៉ៃលិន ដើម្បីនាំចេញទៅប្រទេសចិន ក្រៅពីតម្រូវការលើទីផ្សារក្នុងស្រុក ដើម្បីបង្កើនដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករឲ្យកាន់តែប្រសើរថែមទៀត៕


អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


