ព័ត៌មានជាតិ
ក្នុងឱកាសចូលឆ្នាំចិន ជ្រូកកណ្តុរនៅតំបន់ភាគឦសានត្រូវប៉ាន់ អតិថិជនបញ្ជាទិញជាហូរហែ
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះ ជ្រូកកណ្ដុរដែលភាគច្រើននិយមចិញ្ចឹមនៅតំបន់ភាគឦសាន ជាពិសេសនៅខេត្តមណ្ឌលគិរី ត្រូវប៉ាន់ខ្លាំងដោយមានការបញ្ជាទិញជាហូរហែ។ មកដល់ពេលនេះ អតិថិជនបានធ្វើការកក់ជាបន្តបន្ទាប់ ដើម្បីយកទៅសែនព្រេន សុំសេចក្តីសុខ និងភាពរីកចម្រើនក្នុងការរកស៊ី តាមទំនៀមទម្លាប់របស់ពលរដ្ឋខ្មែរដែលមានសែស្រឡាយចិន។ ការបញ្ជាទិញជ្រូកក្នុងស្រុកនេះ ក៏ជាផ្នែកមួយជួយលើកកម្ពស់ជីវភាពកសិករចិញ្ចឹមជ្រូក ជាពិសេសគ្រួសារសហគមន៍ជនជាតិដើមភាគតិច ដែលនិយមចិញ្ចឹមជ្រូកកណ្ដុរ។

អ្នកស្រី ជួន ម៉ានីតា ម្ចាស់ហាងខ្វៃជ្រូកកណ្ដុរ មានទីតាំងនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមខាងមុខនេះ ហាងរបស់អ្នកស្រីទទួលបានការកក់ជ្រូកកណ្ដុរអាំងសរុបជាង ១០០ក្បាល ខណៈសាខានៅរាជធានីភ្នំពេញក៏មានការកក់ប្រមាណ ១០០ក្បាលដូចគ្នា។ ក្នុងនោះ អតិថិជននៅក្រុងសែនមនោរម្យបានកក់ចំនួន ២០ក្បាលផងដែរ។

អ្នកស្រីបានបង្ហាញការសប្បាយចិត្តចំពោះចំនួនការកក់ជ្រូកក្នុងស្រុកនេះ ព្រោះវាជួយដោះស្រាយជីវភាពកសិករចិញ្ចឹមជ្រូក។ ទោះបីមានការបញ្ជាទិញច្រើនក៏ដោយ ម្ចាស់អាជីវកម្មដែលបានដំណើរការអស់រយៈពេល១០ឆ្នាំរូបនេះ អះអាងថា មិនមានការដំឡើងថ្លៃឡើយ ដោយរក្សាតម្លៃដូចសព្វថ្ងៃ មិនសូវខុសពីពេលមិនមានបុណ្យទាននោះទេ។ អ្នកបញ្ជាក់ទៀតថា មូលហេតុដែលមានអតិថិជនកក់ជាហូរដោយសារការរកស៊ីមានភាពស្មោះត្រង់ ហើយជ្រូកដែលបានលក់ចេញសុទ្ធតែជ្រូកក្នុងស្រុកចិញ្ចឹមដោយកសិករ មិនមែនជាជ្រូកនាំចូលនោះទេ។

បើតាមម្ចាស់ហាងរូបនេះ សម្រាប់សាខានៅឯរាជធានីភ្នំពេញត្រូវបានបិទការបញ្ជាទិញជាបណ្តោះអាសន្នដោយសារមិនមានបុគ្គលិកគ្រប់គ្រាន់សម្រាប់អាំងជ្រូកផ្គត់ផ្គង់ជូនភ្ញៀវ។ ប៉ុន្តែសម្រាប់អតិថិជនដែលមានតម្រូវការនៅទីតាំងក្រុងសែនមនោរម្យ ហាងអ្នកស្រីនៅទទួលកក់ជាធម្មតារហូតដល់អស់ពីកសិដ្ឋានចិញ្ចឹមជ្រូក៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


