Connect with us

ព័ត៌មានជាតិ

បន្លែ​កសិករដាំ​នៅឃុំតាម៉ៅ ស្រុកព្រែកប្រសព្វទទួលបាន​ទិន្នផលល្អ ក្រោយមន្ត្រីកសិកម្មឃុំចុះ​ជួយ​​ណែនាំ​បច្ចេកទេស

បានផុស

នៅ

លោក កែវ មន្នី ជាកសិករ រស់នៅភូមិភូមិក្រហមកលើ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សព្វថ្ងៃ​ប្រកបមុខរបរដាំដំណាំបន្លែជាលក្ខណៈគ្រួសារ។

ដោយមានការ​ជួយ​បច្ចេកទេស​ពី​មន្ត្រីកសិកម្មឃុំពី​ការ​ដាំដុះ បច្ចេកទេសថៃទាំ និងការប្រើប្រាស់​ជី​ជីវសាស្ត្រលើដំណាំ ធ្វើ​ឲ្យ​ផលដំណាំរបស់លោក​មាន​ទិន្នផល​ប្រសើរជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ មន្នី បានប្រាប់ថា កាលពីមុនលោកប្រើប្រាស់នូវថ្នាំគីមី ប៉ុន្តែដំណាំគ្រប់ប្រភេទនៅតែមានជំងឺ និងសត្វល្អិតបំផ្លាញ​ច្រើន។ ក្រោយប្តូរមកប្រើជីជីវសាស្ត្រ ដូចជា ទឹកធ្យូងជីវៈវិញ ដំណាំកើតល្អ គ្មានជំងឺ គ្មានសត្វល្អិតបំផ្លាញ់ដូចមុនទៀតឡើយ។

លោកបានលើកឡើងពី​ការ​ជួយ​បច្ចេកទេស​ពី​មន្ត្រីកសិកម្មឃុំ ធ្វើឱ្យកសិករផ្លាស់ប្តូរទម្លាប់ពីប្រើប្រាស់ជីគីមី មកប្រើប្រាស់ជីទឹកធ្យូងជីវៈវិញម្តង ដែល​បានចូលរួមចំណែកកាត់បន្ថយជាតិពុលបានច្រើន មិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន មិនប៉ះពាល់ដល់សុខភាព ទាំងអ្នកហូប និងអ្នកប្រើផ្ទាល់ ខុសពីការប្រើប្រាស់ជីគីមី និងថ្នាំពុល។

បើតាមកសិករ​រូបនេះ​ នៅពេលដំណាំបន្លែមានបញ្ហាម្តងៗ មន្ត្រីកសិកម្មឃុំតែងតែជួយប្រាប់ ចែករំលែក​វិធីសាស្ត្រក្នុងការបាញ់ថ្នាំ ប្រើជី របៀបដាំដុះ និងថែទាំ ធ្វើឱ្យដំណាំរបស់កសិករទទួលបានទិន្នផលល្អប្រសើរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម