ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុ ដែល YouTube គាំងព្រឹកមិញ
នៅព្រឹកថ្ងៃពុធទី១៨ខែកុម្ភៈ កម្មវិធីមើលវីដេអូ YouTube បានដាច់ គាំងទូទាំងពិភពលោក ប្រហែល១ម៉ោង ទើបក្រុមហ៊ុនដោះស្រាយបញ្ហាបាន។

ការគាំងនេះធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់ ជាពិសេសនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀត។
ពេលអ្នកមើល YouTube បើកកម្មវិធីមក វាលោតផ្ទាំង Homepage ទទេស្អាត ឬបង្ហាញសារ «Something went wrong» ដែលមិនត្រឹមតែគេហទំព័រ YouTube ប៉ុណ្ណោះទេ តែវាក៏ប៉ះពាល់ដល់ App នានាដូចជា YouTube Music, YouTube Kids និង YouTube TV ផងដែរ។

យោងតាមសេចក្តីរាយការណ៍របស់ News.Az ការដាច់លើកនេះ មិនមែនបណ្តាលមកពីការវាយប្រហារតាមអ៊ីនធឺណិត ឬបញ្ហា Server ទាំងស្រុងនោះទេ ប៉ុន្តែវាគឺជាកំហុសបច្ចេកទេសក្នុងប្រព័ន្ធ Algorithm ដែលជ្រើសរើសវីដេអូមកបង្ហាញអ្នកប្រើប្រាស់។
ជុំវិញបញ្ហានេះ ក្រុមហ៊ុន YouTube បានបញ្ជាក់ហេតុផលក្នុងសេចក្តីប្រកាសបង្ហោះលើបណ្តាញសង្គម X ថា ការរអាក់រអួលដែលធ្វើឲ្យអ្នកប្រើប្រាស់មើលមិនឃើញវីដេអូនៅលើ Homepage គឺបណ្តាលមកពី «បញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធណែនាំវីដេអូ (Recommendations System)។
ក្រោយគាំងមួយម៉ោង ក្រុមហ៊ុនក៏ប្រកាស Final Update ថាបញ្ហាត្រូវបានដោះស្រាយរួចរាល់ ហើយសេវាកម្មទាំងអស់បានត្រឡប់មកជាធម្មតាវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


